យុវជនបង្ហាញគោលនយោបាយនៃគណបក្សរបស់ខ្លួន
ភ្នំពេញ — កាលពីចុងសប្តាហ៍កន្លងទៅ អង្គការក្រៅរដ្ឋាភិបាលមួយបានរៀបចំព្រឹត្តិការណ៍សួរដេញដោលមតិ ក្នុងចំណោមតំណាងយុវជនមកពីគណបក្សនយោបាយដែលកំពុងប្រកួតប្រជែង នៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥ខាងមុខនេះ។ តំណាងមកពីគណបក្សកាន់អំណាចបានទទួលការគាំទ្រពីទស្សនិកជនយ៉ាង ច្រើន ប៉ុន្តែទស្សនិកជនខ្លះបានលើកឡើងថា គណបក្សនេះបានរៀបចំឲ្យអ្នកគាំទ្ររបស់ខ្លួនស្រែកហ៊ោកញ្ជៀវ ដើម្បីបង្ហាញការគាំទ្រដល់បេក្ខជនរបស់ខ្លួន។ យុវជនតំណាងគណបក្សនយោបាយចំនួន៦ក្នុងចំណោមគណបក្សនយោបាយទាំង៨ ដែលកំពុងប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិនីតិកាលទី៥នេះ បានចូលរួមសួរដេញដោលគ្នានិងឆ្លើយសំណួរទាក់ទងនឹងការអប់រំនិងការ ងារ នៅក្នុងព្រឹត្តិការណ៍ដេញដោលមតិមួយដែលរៀបចំឡើងដោយវិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ IRI នៅក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ទី២០ ខែកក្កដាកន្លងទៅនេះ។ គណបក្សទាំង៦ដែលតំណាងដោយយុវជនរៀងៗខ្លួន រួមមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។…
សាយ មុន្នី
http://khmer.voanews.com/content/parties-youth-debate-in-forum-organized-by-iri/1707178.html