លោក ស ខេង​ ព្រមាន​ថា​នឹង​មាន​បញ្ហា​ ប្រសិន​បើ​ការ​ចរចា​ជាប់​គាំង

កាល​ពី​ម្សិលមិញ​ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ព្រមាន​ថា នឹង​មាន“ បញ្ហា​” ប្រសិន​បើ​លោក​ សម រង្ស៊ី មេដឹកនាំ​គណ​បក្ស​​សង្គ្រោះ​ជាតិ​ មិន​វិល​​ទៅ​តុ​ចរចា​ ដើម្បី​​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​ការ​ជាប់​គាំង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ប្រឆាំង​ជុំ​វិញ​​ភាព​មិន​ប្រក្រតី​ អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដាទេ​នោះ​។ លោក ស ខេង បាន​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​បារំាង និង​អាល្លឺ​ម៉ង់ ជា​លក្ខណៈ​ឯក​ជន​ និង​ដាច់​ដោយ​ឡែក​ពី​គ្នាកាលពី​ម្សិល​មិញ​និង​បន្ទាប់​ពី​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា គ.ជ.ប. បាន​លើក​ឡើង​កាលពី​ថ្ងៃ​អាទិត្យ​ថា គម្រោង​​ឲ្យ​មាន​គណៈកម្មាធិការ​មួយ​ ដែល​មាន​គណបក្ស​ចម្រុះ​ចូល​រួម​ ដើម្បី​ស៊ើប​អង្កេត​​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បោះឆ្នោត​ ត្រូវ​បាន​បោះ​​បង់​ចោល​។ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​អះអាង​​ថា ខ្លួន​ក៏​ជា​អ្នក​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែរ​នោះ​ កំពុង​ទាមទារ​ឲ្យ​អង្គការ​សហ​​ប្រជាជាតិ​ចូល​រួម​ពាក់ព័ន្ធ​នៅ​ក្នុង​គណៈ​កម្មា​ធិការ​ណាមួយ​ ដើម្បី​ស៊ើប​អង្កេត​លើ​អ្វី​ដែល​​ខ្លួន​លើក​ឡើង​ថា ជា​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​គ្រប់​ទីកន្លែង​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ ជា​លក្ខខណ្ឌ​មួយ​ដែលគណៈ​កម្មាធិ​ការ​ជាតិ​រៀប​​ចំ​ការ​បោះឆ្នោត​បាន​បដិសេធ​មិន​ព្រម​ធ្វើ​តាម​។ កាលពី​ម្សិលមិញ​ លោក​ ស ខេង​ បាន​​គាំទ្រ​សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិការ​​​​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្រសួង​មហាផ្ទៃ​ ដោយ​មាន​​មន្ត្រី​អម​​សងខាង​​ថា “ខ្ញុំ​បាន​ចរចា​ជាមួយ​លោក​ សម រង្ស៊ី តាម​ទូរស័ព្ទ​ ហើយ​បាន​ប្រាប់​គាត់​ថា ប្រសិន​បើ​យើង​​ច្រាន​ចោល​​យន្តការ​ ដែល​មាន​ប្រាប់​របស់​គ.ជ.ប. ហើយ​ព្យាយាម​ស្វែង​រក​យន្តការ​មួយ​ផ្សេង​ទៀត​នោះ​ នឹង​មាន​បញ្ហា​កាន់​តែ​ច្រើន​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “គ្មាន​លក្ខខណ្ឌ​ចាំ​បាច់​ ដែល​តម្រូវ​ឲ្យ​​អ្នក​នេះ​ ឬ​អ្នក​នោះ​ចូល​រួម​​ឡើយ​”។ លោក​ ស ខេង​ មិន​បាន​​មាន​ប្រសាសន៍​លម្អិត​ថា “ បញ្ហា​” ដែល​លោក​​សំដៅ​នោះ​ជា​អ្វី​ទេ​ ប៉ុន្តែ​មាន​ប្រសាសន៍​ទៀត​ថា ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​អាច​នឹង​​រង​ផល​ប៉ះពាល់​​ ដោយ​សារ​​ស្ថានភាព​ជាប់​គាំង​​នា​ពេល​បច្ចុប្បន្ន​។…

http://www.cambodiadailykhmer.com/news/3899/