លោក​សម រង្ស៉ី​សរសើរ​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា

រដ្ឋ VIRGINIA — មេ​ដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​កោត​សរសើរ​ជំហរ​ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​ដែល​មិន​គាំទ្រ​ រដ្ឋាភិបាល​ថ្មី​នៅ​កម្ពុជា។​ លោក​ថ្លែង​ថា​ ជំហរ​នេះ​ជា​ការ​ លើក​ទឹកចិត្ត​ខ្លាំង​សម្រាប់អ្នក​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ ប្រទេស​កម្ពុជា។ ថ្លែង​ទៅ​កាន់​ក្រុម​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​នាក់​ក្នុង​រដ្ឋ​ វីជីនៀ​ កាល​ពី​យប់​ថ្ងៃ​អង្គារ ​មេដឹកនាំ​គណបក្ស​ជំទាស់​គឺ​លោក​សម រង្ស៉ី​បាន​អះអាង​ថា​ ស.រ.អា.​និង​សហ​ភាព​អឺរ៉ុប​បាន​ផ្តល់​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ដល់​ការ​ តស៊ូ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​លទ្ធផល​បោះឆ្នោត​យុត្តិធម៌​ ​ដោយ​មិនគាំទ្រ​រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​លោក​អះអាង​ថា ​កើត​ចេញ​ពីការ​បន្លំ​សន្លឹក​ឆ្នោត​ពលរដ្ឋ។​…

សុខ ខេមរា
http://khmer.voanews.com/content/sam-rainsy-praises-us-eu-during-washington-tour-cambodia-khmer/1770971.html