លោក​ សម រង្ស៊ី អាច​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​រដ្ឋ​សភា​

កាល​ពីថ្ងៃ​សុក្រ​ សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ឈាង​  វុន បាន​លើកឡើង​ថា ទ្វារ​នៅតែ​បើក​ចំហ​សម្រាប់​លោក សម រង្ស៊ី​ មេដឹកនាំ​ គណបក្ស​ប្រឆាំង​ ដើម្បី​ក្លាយ​ជា​សមាជិក​សភា​ក្នុងនីតិកាល​ទី​៥​​ បើ​ទោះ​បី ​ជា​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​មិន​ទាន់​ត្រូវ​បាន​ប្រគល់​ឲ្យ​វិញ​ ហើយ​ លោក​មិន​មែន​ជា​បេក្ខ​ជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មុន​ក៏ដោយ​ ។ មាន​ប្រសាសន៍​ទៅកាន់​អ្នក​យក​ព័ត៌​មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយនៅ​ ឯរដ្ឋ​​សភា​លោក ឈាង វុន​ បាន​លើក​ឡើង​ថា លោក​ ​សម រង្ស៊ី អាច​នឹង​ត្រូវ​ អនុញ្ញាត​ឲ្យ​ធ្វើ​ជា​សមា​ជិក​សភា​ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​សមា​ជិក​សភា​​ ចាប់ផ្តើមនៅខែ​តុលា​ ហើយបើសិន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា​ ផ្សេង​យល់​ព្រម​លាលែង​ពី​មុខ​តំណែង​របស់​ខ្លួន​។ លោកបាន​មាន​​ប្រសាសន៍​ដោយ​សំដៅ​ដល់​មាត្រា​១៨​នៃ​ច្បាប់​​ស្តីពីការ​បោះ​ ឆ្នោត​ជ្រើសតាំង​​តំណាង​រាស្ត្រ​ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្មថា “ពិតមែន​ ហើយ[​ឯកឧត្តម​ សម រង្ស៊ី​ ]  អាច​ជាសមាជិកនៃ​រដ្ឋ​សភា​ក្នុង​នីតិកាលទី​៥​ នេះ​ តាម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​”។…

http://www.cambodiadailykhmer.com/latest/4731/