លោក សម រង្ស៊ី អាចនឹងត្រូវអនុញ្ញាតឲ្យចូលជាសមាជិករដ្ឋសភា
កាលពីថ្ងៃសុក្រ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានលើកឡើងថា ទ្វារនៅតែបើកចំហសម្រាប់លោក សម រង្ស៊ី មេដឹកនាំ គណបក្សប្រឆាំង ដើម្បីក្លាយជាសមាជិកសភាក្នុងនីតិកាលទី៥ បើទោះបី ជាអភ័យឯកសិទ្ធិសភារបស់លោកមិនទាន់ត្រូវបានប្រគល់ឲ្យវិញ ហើយ លោកមិនមែនជាបេក្ខជននៅក្នុងការបោះឆ្នោតជាតិកាលពីខែមុនក៏ដោយ ។ មានប្រសាសន៍ទៅកាន់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានមួយនៅ ឯរដ្ឋសភាលោក ឈាង វុន បានលើកឡើងថា លោក សម រង្ស៊ី អាចនឹងត្រូវ អនុញ្ញាតឲ្យធ្វើជាសមាជិកសភា បន្ទាប់ពីការចុះឈ្មោះសមាជិកសភា ចាប់ផ្តើមនៅខែតុលា ហើយបើសិនសមាជិកសភាគណបក្សសង្គ្រោះជាតិរូបណា ផ្សេងយល់ព្រមលាលែងពីមុខតំណែងរបស់ខ្លួន។ លោកបានមានប្រសាសន៍ដោយសំដៅដល់មាត្រា១៨នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានធ្វើវិសោធនកម្មថា “ពិតមែន ហើយ[ឯកឧត្តម សម រង្ស៊ី ] អាចជាសមាជិកនៃរដ្ឋសភាក្នុងនីតិកាលទី៥ នេះ តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ”។…