លោក សរ ខេង ព្រមាន​លោក​សម រង្ស៊ី លើ​ករណី​ធ្វើ​មហាបាតុកម្ម

លោក សរ ខេង ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ព្រមានចាត់វិធានការ​តាមផ្លូវច្បាប់​ដល់ លោក សម រង្ស៊ី និង​អ្នក​ចូល​រួម​​ធ្វើមហាបាតុប្រឆាំង​នឹង​លទ្ធផល នៃការ​បោះ​ឆ្នោតសភាអាណត្តិ​ទី៥​ កាល​ពី​ថ្ងៃ​ទី២៨​ ខែ​កក្កដា ឆ្នាំ ២០១៣​។

លិខិតចុះថ្ងៃទី៨ ខែសីហា ផ្ញើជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានព្រមានលោក សម រង្ស៊ី ឲ្យ​​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ​បើសិនជា​ ពួកគេ​ធ្វើបាតុកម្ម​ប្រឆាំង នឹង​លទ្ធផល នៃ​ការបោះឆ្នោត ហើយ​បាតុ​​កម្ម​នោះ​ បែរជា​បង្ក​ទៅជា​អំពើហិង្សា​ ឬ​ប៉ះពាល់​ដល់សន្តិសុខ​ជាតិ ​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈឬ​ឯកជននោះ។

លោក សម រង្ស៊ី មេដឹកនាំបក្ស​ប្រឆាំង បានព្រមានដឹកនាំ​ម្ចាស់ឆ្នោត​តាម​ខេត្ត​ក្រុង​នានា ធ្វើ​មហា​បាតុកម្ម ប្រឆាំង​លទ្ធផលបោះ​ឆ្នោត​សភាអាណត្តិទី៥ កាលពីថ្ងៃទី​២៨ ខែកក្កដា ដោយយល់ថា មាន​ការលួច​បន្លំសន្លឹក​ឆ្នោត និងមានភាព​មិន​ប្រក្រតី​ផ្សេងៗ​ក្នុងអំឡុងពេលបោះឆ្នោត។ ប៉ុន្តែលោក សម រង្ស៊ី មិនទាន់កំណត់​ថ្ងៃធ្វើ​បាតុកម្មច្បាស់លាស់នៅឡើយទេ៕

http://www.radioaustralia.net.au/khmer/2013-08-08/1173324