សង្គមស៊ីវិលខកចិត្តនឹងការចូលរួមស៊ើបអង្កេតការបោះឆ្នោត
ភ្នំពេញៈ ក្តីរំពឹងរបស់សង្គមស៊ីវិលដែលសង្ឃឹមថា នឹងបានចូលរួមក្នុងគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោតទំនងជារលាយទៅវិញ បន្ទាប់ពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប កាលពីម្សិលមិញអះអាងថា ពួកគេនឹងត្រូវអនុញ្ញាតឲ្យដើរតួត្រឹមតែជាអ្នកសង្កេតការណ៍តែ ប៉ុណ្ណោះ។
លោក ជាម យៀប បានបដិសេធមិនឆ្លើយតបទៅនឹងការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលលើកឡើងថា រដ្ឋាភិបាលបានសម្រេចមិនឲ្យអង្គការក្រៅរដ្ឋាភិបាលធ្វើជា សមាជិកសកម្ម នៃគណៈកម្មការនេះទេឬ ប៉ុន្តែលោកបានប្រាប់ផ្ទាល់មកភ្នំពេញ ប៉ុស្តិ៍ ថា ពួកគេនឹងដើរតួនាទីនៅក្នុងកម្រិតសកម្មខ្លាំងជាងមុន។ លោកបន្តថា៖ «ប្រសិនបើ [អង្គការក្រៅរដ្ឋាភិបាល] គ្រាន់តែចូលរួមស្តាប់ឬសង្កេតការណ៍ នោះវាគ្មានបញ្ហាទេ»។
បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងក្រុមសង្គមស៊ីវិល និងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃលោក ស ខេង កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមអង្គការក្រៅរដ្ឋាភិបាលបានទន្ទឹងរង់ចាំនូវតួនាទីមួយ នៅក្នុងការស៊ើបអង្កេតបញ្ហានេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាតំណាងមួយរូបក្នុង ចំណោមតំណាងសង្គមស៊ីវិលដែលជួបពិភាក្សាជាមួយ លោក ស ខេង បានថ្លែងថា លោកមានការខកចិត្តនៅពេលឮ អំពីការផ្លាស់ប្តូរជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលថា អង្គការក្រៅរដ្ឋាភិបាលនឹងមិនត្រូវឲ្យចូលពាក់ព័ន្ធទេ។ លោកបន្តថា៖ «វានឹងជាចំណុចត្រឡប់ទៅរកភាពដើមវិញ។ វាជាការខកចិត្តយ៉ាងខ្លាំង»។…
http://www.postkhmer.com/index.php/national/1-national-news/102343-2013-08-14-03-12-15