សង្គម​ស៊ីវិល​ស្នើ​ព្រះ​មហាក្សត្រ​ពន្យារ​ប្រជុំ​សភា​ដើម្បី​ចរចា​បន្ត

ភ្នំពេញៈ ខណៈ​ដែល​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ពុធ បាន​ជំរុញ​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​រួម​ក្នុង​ អង្គ​ប្រជុំ​បើក​រដ្ឋសភា​ថ្មី​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ក្រុម​សង្គម​ស៊ីវិល​បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​នឹង​អំពាវនាវ​ដល់​ព្រះ​បរម​រាជវាំង​ទុក​ពេល​បន្ថែម​សម្រាប់​គណបក្ស​ នយោបាយ​ចរចា​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួប​ប្រជុំ​តទល់​គ្នា​ចំនួន​ពីរ​លើក​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ស្វែង​រក ​ចំណុច​រួម ខណៈ​ដែល​ថ្ងៃ​កំណត់​បង្កើត​រដ្ឋាភិបាល​កំពុង​តែ​ខិត​ជិត​មក​ដល់។ កិច្ច​ប្រជុំ​លើក ទី១ បាន​ចេញ​សេចក្តី​ប្រកាស​រួម​ដែល​បាន​សន្យា​ថា​នឹង​ធ្វើ​កំណែ​ទម្រង់​ដល់ ដំណើរការ​បោះឆ្នោត ចំណែក​ឯ​កិច្ច​ប្រជុំ​លើក ទី២ ពុំ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ទេ ដោយ​គណបក្ស​បាន​ព្រម​ព្រៀង​គ្នា​ធ្វើ​កិច្ច​ពិភាក្សា​ផ្ទៃ​ក្នុង​មុន​ពេល​ រៀបចំ​កិច្ច​ប្រជុំ​ថ្មី​ទៀត។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​ធ្វើ​ពហិការ​ប្រជុំ​សភា​នៅ​ថ្ងៃ​ចន្ទ​នោះ នៅ​តែ​អាច​កើត​ឡើង។ ព្រះ​មហាក្សត្រ បាន​ឡាយ​ក្នុង​រាជសារ​ថា ៖ «យោង​តាម​មាត្រា ៨២ នៃ​រដ្ឋ​ធម្មនុញ្ញ ខ្ញុំ​សូម​ជម្រាប​ជូន​ឯកឧត្តម និង​លោក​ជំទាវ​ទាំង​អស់​មេត្តា​ជ្រាប​ថា ខ្ញុំ​នឹង​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់ ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល ទី៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។ ខ្ញុំ​សូម​ឯកឧត្តម និង​លោក​ជំទាវ​មេត្តា​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​និង​ឯកភាព​ជាតិ»។…

វង្ស សុខេង-មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104135-2013-09-19-03-00-23