សង្គមស៊ីវិលស្នើព្រះមហាក្សត្រពន្យារប្រជុំសភាដើម្បីចរចាបន្ត
ភ្នំពេញៈ ខណៈដែលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃពុធ បានជំរុញតំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សប្រឆាំងឲ្យចូលរួមក្នុង អង្គប្រជុំបើករដ្ឋសភាថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃ ទី២៣ ខែ កញ្ញា ក្រុមសង្គមស៊ីវិលបានប្រកាសជាសាធារណៈថា ខ្លួននឹងអំពាវនាវដល់ព្រះបរមរាជវាំងទុកពេលបន្ថែមសម្រាប់គណបក្ស នយោបាយចរចាគ្នា។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំតទល់គ្នាចំនួនពីរលើកក្នុងសប្តាហ៍នេះដើម្បីស្វែងរក ចំណុចរួម ខណៈដែលថ្ងៃកំណត់បង្កើតរដ្ឋាភិបាលកំពុងតែខិតជិតមកដល់។
កិច្ចប្រជុំលើក ទី១ បានចេញសេចក្តីប្រកាសរួមដែលបានសន្យាថានឹងធ្វើកំណែទម្រង់ដល់ ដំណើរការបោះឆ្នោត ចំណែកឯកិច្ចប្រជុំលើក ទី២ ពុំបានចេញសេចក្តីថ្លែងការណ៍ទេ ដោយគណបក្សបានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាផ្ទៃក្នុងមុនពេល រៀបចំកិច្ចប្រជុំថ្មីទៀត។
រហូតមកដល់ពេលនេះ គណបក្សប្រឆាំងបានអះអាងថា ការធ្វើពហិការប្រជុំសភានៅថ្ងៃចន្ទនោះ នៅតែអាចកើតឡើង។
ព្រះមហាក្សត្រ បានឡាយក្នុងរាជសារថា ៖ «យោងតាមមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ ខ្ញុំសូមជម្រាបជូនឯកឧត្តម និងលោកជំទាវទាំងអស់មេត្តាជ្រាបថា ខ្ញុំនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាល ទី៥ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។ ខ្ញុំសូមឯកឧត្តម និងលោកជំទាវមេត្តាអញ្ជើញចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដើម្បីបង្ហាញនូវការរួបរួមនិងឯកភាពជាតិ»។…
វង្ស សុខេង-មាស សុខជា
http://www.postkhmer.com/index.php/national/1-national-news/104135-2013-09-19-03-00-23