សភា​នឹង​ចាប់​ផ្តើម​នូវ​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន

ភ្នំពេញៈ នៅ​ពេល​រដ្ឋសភា​អាណត្តិ ទី៥ បើក​សម័យ​ប្រជុំ​លើក​ដំបូង ក្នុង​រយៈ​ពេល ២ ខែ​ទៀត វា​នឹង​ក្លាយ​ជា​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​កាល​ពី​មុន​មក។ ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​ជាច្រើន​លើក​រវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​លើក ទី១​ក្នុង​ឆ្នាំ ១៩៩៣ ពុំ​ដែល​មាន​ប្រព័ន្ធ​គណបក្ស​តែ​ពីរ​ខ្លាំង​ក្លា​ក្នុង​សភា​បែប​នេះ​ទេ។ ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន ទទួល​បាន​អាសនៈ​បន្ថែម​ជាប់​ជានិច្ច ចំណែក​ឯ​គណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បាន​ធ្លាក់​ចុះ​សំឡេង​ជា​បន្ត​បន្ទាប់ ហើយ​ឥឡូវ​នេះ​បាន​បាត់​សំឡេង​ពី​រដ្ឋសភា​ទាំង​ស្រុង​តែ​ម្តង ហើយ​គណបក្ស​ប្រឆាំង ដែល​ទើប​តែ​រួម​បញ្ចូល​គ្នា បាន​កើន​សំឡេង​ជិត​ទ្វេ​ដង។ ច្បាស់​ណាស់ គណបក្ស​ប្រជាជន នៅ​តែ​រក្សា​ចំនួន​ភាគ​ច្រើន ដែល​នៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ប៉ុន្តែ​គណបក្ស​នេះ មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន ដូច​កាល​ពី​អាណត្តិ​មុន​ទៀត​ទេ។…

http://www.postkhmer.com/index.php/national/1-national-news/101542-2013-07-30-04-06-07