សភានឹងចាប់ផ្តើមនូវអ្វីដែលពុំធ្លាប់កើតមាន
ភ្នំពេញៈ នៅពេលរដ្ឋសភាអាណត្តិ ទី៥ បើកសម័យប្រជុំលើកដំបូង ក្នុងរយៈពេល ២ ខែទៀត វានឹងក្លាយជាអ្វីដែលពុំធ្លាប់កើតមានកាលពីមុនមក។
ដោយសារតែការចងសម្ព័ន្ធភាពរដ្ឋាភិបាលចម្រុះជាច្រើនលើករវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនដែលកាន់អំណាច ចាប់ផ្តើមពីការបោះឆ្នោតលើក ទី១ក្នុងឆ្នាំ ១៩៩៣ ពុំដែលមានប្រព័ន្ធគណបក្សតែពីរខ្លាំងក្លាក្នុងសភាបែបនេះទេ។ ក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ គណបក្សប្រជាជន ទទួលបានអាសនៈបន្ថែមជាប់ជានិច្ច ចំណែកឯគណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បានធ្លាក់ចុះសំឡេងជាបន្តបន្ទាប់ ហើយឥឡូវនេះបានបាត់សំឡេងពីរដ្ឋសភាទាំងស្រុងតែម្តង ហើយគណបក្សប្រឆាំង ដែលទើបតែរួមបញ្ចូលគ្នា បានកើនសំឡេងជិតទ្វេដង។
ច្បាស់ណាស់ គណបក្សប្រជាជន នៅតែរក្សាចំនួនភាគច្រើន ដែលនៅតែអាចបង្កើតរដ្ឋាភិបាលតែម្នាក់ឯងបាន ប៉ុន្តែគណបក្សនេះ មិនអាចជិះសេះលែងដៃបាន ដូចកាលពីអាណត្តិមុនទៀតទេ។…
http://www.postkhmer.com/index.php/national/1-national-news/101542-2013-07-30-04-06-07