សភា សម្រេចអនុម័តសុពលភាពតំណាងរាស្ត្រ និងបញ្ជាផ្ទៃក្នុងដោយសំឡេងគាំទ្រ៦៨
សម័យប្រជុំរដ្ឋសភាលើកដំបូង នីតិកាលទី៥ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ ប្រព្រឹត្តទៅ តាមរបៀបវារៈ ដោយសម្រេចបាននូវសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្រោមការគាំទ្រចំនួន ៦៨សំឡេង។ កិច្ចប្រជុំនេះ ចាប់ផ្តើមនៅវេលាម៉ោង៨ព្រឹក នៅវិមានរដ្ឋសភា ដោយមានតំណាងរាស្ត្រទាំង ៦៨រូប មកពីគណបក្សប្រជាជនកម្ពុជា ចូលរួម។ ការបើកសម័យប្រជុំសភានោះ ក៏មានវត្តមានឥស្សរជនជាន់ខ្ពស់ នៃអង្គទូតប្រចាំកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ។ ដោយឡែក តំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ៥៥រូប ពហិការចូលរួមប្រជុំ ទៅកាន់បិណ្ឌនៅវត្តគង់ម៉ុច នៅក្រុងសៀមរាប ខេត្តសៀមរាប។…
តាំង វីដា និង ស៊ុន ណារិន
http://vodhotnews.com/?p=article&id=16296&lang=kh