សភា សម្រេច​​​អនុម័ត​​សុពល​ភាព​​តំណាង​រាស្ត្រ និង​បញ្ជា​ផ្ទៃ​ក្នុង​ដោយ​សំឡេងគាំទ្រ​៦៨​

សម័យប្រជុំ​រដ្ឋសភា​លើកដំបូង នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែ​កញ្ញា ឆ្នាំ​​២០១៣​នេះ ប្រព្រឹត្តទៅ តាម​​របៀប​វារៈ ដោយ​​សម្រេច​បាន​​នូវ​សុពល​ភាព​​នៃ​​អាណត្តិ​​របស់​​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ក្រោម​ការគាំទ្រ​ចំនួន ៦៨​សំឡេង​។ ​កិច្ចប្រជុំ​នេះ ចាប់ផ្តើម​នៅ​វេលា​ម៉ោង​៨​ព្រឹក នៅ​​វិមាន​រដ្ឋ​សភា ដោយ​មាន​តំណាងរាស្ត្រ​ទាំង ៦៨​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​។ ការបើក​សម័យប្រជុំ​សភា​នោះ ក៏​មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់ នៃ​អង្គទូត​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ផង​ដែរ​។ ដោយឡែក តំណាង​រាស្ត្រ​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ៥៥​រូប ពហិការ​​​ចូលរួម​ប្រជុំ ទៅ​កាន់បិណ្ឌ​នៅ​វត្ត​គង់​ម៉ុច នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​…

តាំង វីដា និង ស៊ុន ណារិន​
http://vodhotnews.com/?p=article&id=16296&lang=kh