សម្តេចហ៊ុនសែន៖ គណបក្សប្រជាជនកម្ពុជា បង្កើតក្រុមការងារ ចរចាជាមួយបក្សប្រឆាំង
ភ្នំពេញ: ទីបំផុតទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រកាស នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ ថា គណបក្សប្រជាជនកម្ពុជារបស់លោក ដែលឈ្នះការបោះឆ្នោត បានបង្កើតក្រុមការងារមួយ ដែលមានលោកឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និងលោក សាយ ឈុំ ដើម្បីចរចា សម្របសម្រួលជាមួយលោកសមរង្ស៊ី និងលោក កឹមសុខា។
ក្នុង ពេលចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមការងារនោះ នឹងសម្របសម្រួលជាមួយគណបក្សប្រឆាំង ដើម្បីសម្របសម្រួលលើក្បាលម៉ាស៊ីនដឹកនាំនៅក្នុងរដ្ឋសភា។ សម្តេចនយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបដិសេធនឹងដំណឹងដែលគេផ្សព្វផ្សាយក្នុងហ្វេសប៊ុក ដែលថា សម្តេច បានចាកចេញទៅក្រៅប្រទេស ហើយថា មានយោធាទៅឡោមព័ទ្ធផ្ទះសម្តេច ដើម្បីចាប់ឃុំខ្លួនសម្តេច ជាដើមនោះ គឺជាការមិនពិតទេ។…
http://www.cen.com.kh/localnews/show_detail/19?token=N2E5NGRjNT