សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជា​ធិបតេយ្យ​កម្ពុជា​​មាន​សម្ពន្ធភាព​ជាមួយ​គណបក្ស​កាន់អំណាច

យោង​តាម​​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ប្រជា​ធិបតេយ្យ​កម្ពុជា​ ដែល​បាន​បើក ​សន្និសីទ​​កាសែត​មួយ​កាលពី​ម្សិលមិញ​នៅ​ឯវិទ្យា​ស្ថាន​បច្ចេកវិទ្យា​ក្នុង​ រាជធានី​ភ្នំពេញ​ ដើម្បី​​ធ្វើ​បទ​បង្ហាញពី​ការ​រក​ឃើញ​របស់​និស្សិត​ជាង​ ៤.៥០០​នាក់​ ដែល​ត្រូវ​បាន​​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ ដើម្បី​ឃ្លាំ​មើល​​ ការ​បោះឆ្នោត​​បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជាតិ​កាលពី​ថ្ងៃ​ទី​២៨​ ខែ​ កក្កដា​ គឺ​សេរី​និង​យុត្តិធម៌​។ អង្គការ​នេះ​ ដែល​​ហៅ​ខ្លួន​ឯង​ថា ជា​អង្គ​មិន​មែន​រដ្ឋាភិបាល​ និង​ អព្យាក្រឹត​​មិន​ពាក់​ព័ន្ធ​នឹង​នយោបាយ​កាល​ពី​ម្សិលមិញ​​​បាន​ចែក​​វិញ្ញា​ បនបត្រ​​រាប់​ពាន់​​ទៅ​ឲ្យ​និស្សិត​ ដែល​បាន​​ដើរ​តួ​នាទី​ជា​អ្នក​អង្កេត​ ការណ៍​ជាតិ​នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​​ ដែល​កំពុង​ជាប់គាំង​ផ្នែក​នយោបាយ​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ គឺ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​សុទ្ធ​តែ​អះអាង​​ពី​ជ័យ​ជម្នះ​រៀងៗខ្លួន​នោះ​។ សេចក្ដី​ថ្លែង​ការ​ណ៍​របស់​អង្គការ​នេះ​បាន​លើក​ឡើង​ថា “ដោយ​បាន​​អង្កេត ​ពី​ដំណើរការ​បោះ​ឆ្នោត​​ដោយ​ផ្ទាល់​នៅ​ក្នុង​២៤​ខេត្ត​-រាជ​ធានី​ សហព័ន្ធ​ និស្សិត​បញ្ញ​វន្ត​​ប្រជា​ធិបតេយ្យ​កម្ពុជា​សូម​លើក​ឡើង​ម្ដង​ទៀត​ពី​ការ​ គាំទ្រ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ចំពោះ​លទ្ធផល​នៃ​ការ​​បោះឆ្នោត​បណ្ដោះ​ អាសន្ន​សម្រាប់​អាណត្តិ​ទី​៥​នៃ​រដ្ឋ​សភា​ថ្មី​”។ គណបក្ស​សង្គ្រោះ​ជាតិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​​មាន​ការ​ សង្ស័យ​​យ៉ាង​ខ្លាំង​ថា គណបក្ស​ប្រជាជន​កម្ពុជា​​លួច​បន្លំ​សន្លឹក​ឆ្នោត​​  ហើយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក៏​បានទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ ឲ្យ​​បាន​ហ្មត់ចត់​លើ​​ភាព​មិន​ប្រក្រតី​នេះ​ផង​ដែរ​។…

http://www.cambodiadailykhmer.com/latest/4295/