សហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជាមានសម្ពន្ធភាពជាមួយគណបក្សកាន់អំណាច
យោងតាមសហព័ន្ធនិស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជា ដែលបានបើក សន្និសីទកាសែតមួយកាលពីម្សិលមិញនៅឯវិទ្យាស្ថានបច្ចេកវិទ្យាក្នុង រាជធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញពីការរកឃើញរបស់និស្សិតជាង ៤.៥០០នាក់ ដែលត្រូវបានបញ្ជូនទៅទូទាំងប្រទេស ដើម្បីឃ្លាំមើល ការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែ កក្កដា គឺសេរីនិងយុត្តិធម៌។ អង្គការនេះ ដែលហៅខ្លួនឯងថា ជាអង្គមិនមែនរដ្ឋាភិបាល និង អព្យាក្រឹតមិនពាក់ព័ន្ធនឹងនយោបាយកាលពីម្សិលមិញបានចែកវិញ្ញា បនបត្ររាប់ពាន់ទៅឲ្យនិស្សិត ដែលបានដើរតួនាទីជាអ្នកអង្កេត ការណ៍ជាតិនៅក្នុងការបោះឆ្នោតជាតិ ដែលកំពុងជាប់គាំងផ្នែកនយោបាយ រវាងគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច និងគណបក្សប្រឆាំង គឺ គណបក្សសង្គ្រោះជាតិ ដែលសុទ្ធតែអះអាងពីជ័យជម្នះរៀងៗខ្លួននោះ។ សេចក្ដីថ្លែងការណ៍របស់អង្គការនេះបានលើកឡើងថា “ដោយបានអង្កេត ពីដំណើរការបោះឆ្នោតដោយផ្ទាល់នៅក្នុង២៤ខេត្ត-រាជធានី សហព័ន្ធ និស្សិតបញ្ញវន្តប្រជាធិបតេយ្យកម្ពុជាសូមលើកឡើងម្ដងទៀតពីការ គាំទ្រយ៉ាងខ្លាំងរបស់ខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតបណ្ដោះ អាសន្នសម្រាប់អាណត្តិទី៥នៃរដ្ឋសភាថ្មី”។ គណបក្សសង្គ្រោះជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនមានការ សង្ស័យយ៉ាងខ្លាំងថា គណបក្សប្រជាជនកម្ពុជាលួចបន្លំសន្លឹកឆ្នោត ហើយក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានទទូចឲ្យមានការស៊ើបអង្កេត ឲ្យបានហ្មត់ចត់លើភាពមិនប្រក្រតីនេះផងដែរ។…