ស្ថានភាពស្ងប់ស្ងៀមក្រោយពីការភ័យខ្លាចភាពចលាចលក្រោយការបោះឆ្នោតជាតិ
ភ្នំពេញ៖ នាពេលនេះ គេសង្កេតឃើញថា ការបារម្ភអំពីបញ្ហាសន្តិសុខក្នុងទីក្រុង ភ្នំពេញ ក្រោយថ្ងៃបោះឆ្នោត ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែដក់អារម្មណ៍ភ័យខ្លាចនៅឡើយ។ ទោះបីជាស្ថានការណ៍ក្រោយថ្ងៃបោះឆ្នោតនៅរាជធានីភ្នំពេញត្រឡប់មក សភាពធូរស្រាលជាប្រក្រតីវិញក៏ដោយ ក៏ពលករនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែមានការបារម្ភអំពីភាព ចលាចលដែលអាចកើតឡើងជាយថាហេតុនៅពេលដែលដំណោះស្រាយនយោបាយរវាងគណបក្ស ឈ្នះឆ្នោតមិនទាន់បានចាប់ផ្តើមនៅឡើយ។ កំពុងឈរនៅខាងមុខបន្ទប់ជួលជាមួយបង្វិចខោអាវបម្រុងត្រឡប់ទៅ ស្រុកកំណើតវិញ យុវជន គីន ហ៊ួយី អាយុ២៥ឆ្នាំ ជាកម្មករម្នាក់នៅរោងចក្រអ៊ីស៊ូ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ គេថ្លែងថា រូបគេសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតជាបណ្តោះអាសន្នសិនក្រោយពី មកធ្វើការបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។ «ខ្លាចចលាចលខ្លាំង ម្តាយឱ្យទៅមួយរយៈសិន។ ប្រហែលថ្ងៃទី១០ ឱ្យស្ងាត់ស្រួលបួលសិន ទើបមកធ្វើការដូចធម្មតាវិញ»។ ការចាកចេញរបស់លោកគីន ហ៊ួយី ស្របពេលដែលកម្មកររោងចក្រមួយចំនួនបានវិលត្រឡប់មកធ្វើការវិញដោយ ប្រុងប្រយត្ន័ចំពោះបញ្ហសន្តិសុខ។…
វីអូអេ
http://khmer.voanews.com/content/fears-remain-in-post-election-in-camb/1715474.html