ស្ថានភាព​ស្ងប់ស្ងៀម​ក្រោយពី​ការភ័យ​ខ្លាច​ភាពចលាចល​ក្រោយ​ការបោះឆ្នោត​ជាតិ

ភ្នំពេញ៖ នា​ពេល​នេះ គេ​សង្កេត​ឃើញ​ថា ការ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ក្នុង​ទីក្រុង ​ភ្នំពេញ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ហាក់​ដូចជា​ស្ងប់ស្ងាត់​ទៅ​វិញ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​ដក់​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ឡើយ។ ទោះ​បី​ជា​ស្ថានការណ៍​ក្រោយ​ថ្ងៃ​បោះឆ្នោត​នៅ​រាជធានី​ភ្នំពេញ​ត្រឡប់​មក​ សភាព​ធូរស្រាល​ជាប្រក្រតី​វិញ​ក៏​ដោយ ក៏​ពលករ​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មាន​ការ​បារម្ភអំពី​ភាព​ ចលាចល​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​នៅ​ពេល​ដែលដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ ឈ្នះ​ឆ្នោត​មិនទាន់បាន​ចាប់​ផ្តើម​នៅ​ឡើយ។ កំពុង​ឈរ​នៅ​ខាង​មុខ​បន្ទប់​ជួល​ជា​មួយ​បង្វិច​ខោ​អាវ​បម្រុងត្រឡប់​ទៅ​ ស្រុក​កំណើត​វិញ យុវជន គីន ហ៊ួយី អាយុ​២៥​ឆ្នាំ​ ជា​កម្មករ​ម្នាក់​នៅ​រោងចក្រ​អ៊ីស៊ូ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។ គេ​ថ្លែង​ថា រូបគេ​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ស្រុក​កំណើត​ជា​បណ្តោះ​អាសន្ន​សិន​ក្រោយ​ពី​ មក​ធ្វើ​ការ​បាន​ត្រឹម​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។ «ខ្លាច​ចលាចល​ខ្លាំង ម្តាយ​ឱ្យ​ទៅ​មួយ​រយៈ​សិន។ ប្រហែល​ថ្ងៃ​ទី​១០ ឱ្យ​ស្ងាត់​ស្រួល​បួល​សិន ទើប​មក​ធ្វើ​ការ​ដូច​ធម្មតា​វិញ»។ ការ​ចាក​ចេញ​របស់​លោក​គីន ហ៊ួយី ស្រប​ពេល​ដែល​កម្មករ​រោងចក្រ​មួយ​ចំនួន​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ​ដោយ ​ប្រុង​ប្រយត្ន័ចំពោះ​បញ្ហ​សន្តិសុខ។…

វីអូអេ
http://khmer.voanews.com/content/fears-remain-in-post-election-in-camb/1715474.html