ស្ថានទូតនានាត្រៀមខ្លួនព្រោះខ្លាចក្រែងមានអំពើហិង្សាពាក់ព័ន្ធនឹងការបោះឆ្នោតកើតឡើង
មន្ត្រីស្ថានទូតនានាបានលើកឡើងកាលពីម្សិលមិញថា ខ្លួនបានផ្តល់ដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួនរួចរាល់ហើយអំពីភាព ចលាចលដែលនឹងអាចកើតមានឡើងពាក់ព័ន្ធនឹងការបោះឆ្នោត និងមាន ការត្រៀមខ្លួនរួចជាស្រេចខ្លាចក្រែងមានការតវ៉ានៅថ្ងៃបោះ ឆ្នោត ឬក្រោយថ្ងៃបោះឆ្នោត ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទោះបី ជាស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា នាពេលនេះនៅមានស្ថិរ ភាពនៅឡើយក្ដី។ មន្ត្រីមកពីស្ថានទូតអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានលើកឡើងថា ខ្លួនបាន ក្រើនរំឭកដល់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាឲ្យ ត្រៀមខ្លួនទុកជាមុន ខ្លាចក្រែងមានភាពចលាចលផ្ទុះឡើង។ កម្មវិធីណែនាំអំពីការធ្វើដំណើររបស់ស្ថានទូតអង់គ្លេសដែល បង្ហោះតាមអីុនធើណិត បានផ្តល់ដំណឹងឲ្យប្រជាពលរដ្ឋរបស់ខ្លួន ចៀសវាងពីយុទ្ធនាការឃោសនាបោះឆ្នោត។ កម្មវិធីនេះបានលើកឡើងដោយសំដៅទៅលើឧបទ្ទវហេតុកាលពីថ្ងៃទី៥ ខែកក្កដា នៅពេលមានការបាញ់ឡើងលើប៉ុន្មានគ្រាប់បន្ទាប់ពីការប៉ះទង្គិចគ្នា បានកើតឡើងអំឡុងយុទ្ធនាការឃោសនារបស់គណបក្សសង្គ្រោះជាតិក្នុង រាជធានីភ្នំពេញថា “ ស្ថានទូតសូមក្រើនរំឭកដល់ប្រជាពលរដ្ឋឲ្យចៀស វាងពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ការហែក្បួន ឬក៏ការប្រមូលផ្តុំផ្សេងៗ ដែលអាចកើតមានការប៉ះទង្គិចគ្នារវាងគណបក្សនយោបាយដែលកំពុងតែ ប្រកួតប្រជែងគ្នា”។ ហើយវរសេនីយ៍ឯកម្នាក់់នៃកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវបានចោទប្រកាន់ ចំពោះការបាញ់បោះនេះ។…
Joshua Wilwohl
http://www.cambodiadailykhmer.com/latest/3081/