ស្ថាន​ទូត​នានា​ត្រៀម​ខ្លួន​ព្រោះ​ខ្លាច​ក្រែង​មាន​អំពើ​ហិង្សាពាក់​ព័ន្ធ​នឹង​ការបោះ​ឆ្នោត​កើត​ឡើង

មន្ត្រី​ស្ថានទូតនានា​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា ខ្លួន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជា​ពល​​រដ្ឋ​របស់​ខ្លួនរួចរាល់​​ហើយ​អំពី​ភាព ​ចលា​ចល​​ដែល​នឹង​អាច​កើត​​មាន​ឡើងពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​​ និង​មាន​ ​ការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​​ខ្លាច​ក្រែង​មានការ​តវ៉ា​​​នៅ​ថ្ងៃ​បោះ​ ឆ្នោត​ ឬ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទោះ​បី​ ជា​​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នា​ពេល​​នេះ​នៅ​មាន​ស្ថិរ​ ភាព​នៅ​ឡើយក្ដី​។ មន្ត្រី​មក​ពី​ស្ថាន​ទូត​អូស្ត្រាលី​ អង់គ្លេស និង​សហ​រដ្ឋ​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ខ្លួន​បាន​​​ ក្រើន​រំឭក​ដល់​ប្រជាពល​រដ្ឋ​រប​ស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ឲ្យ​ ត្រៀម​ខ្លួនទុក​ជា​មុន​​​​ ខ្លាច​ក្រែង​​​មាន​ភាព​ចលាចល​ផ្ទុះឡើង​។ កម្ម​វិធី​ណែនាំ​អំពីការ​ធ្វើ​ដំណើរ​របស់​ស្ថាន​ទូត​អង់គ្លេស​​ដែល​ បង្ហោះ​​តាម​អីុនធើ​ណិត​ បាន​ផ្តល់​ដំណឹង​ឲ្យ​​ប្រជាពល​រដ្ឋ​របស់​ខ្លួន​​ ចៀស​វាង​ពី​យុទ្ធនា​ការ​ឃោស​នា​​បោះ​ឆ្នោត​។ កម្ម​វិធី​នេះ​បាន​លើក​ឡើង​ដោយ​សំដៅ​ទៅលើ​ឧបទ្ទវហេតុ​កាល​ពីថ្ងៃ​ទី​៥​ ខែកក្កដា​ នៅពេល​មាន​ការ​បាញ់​ឡើង​លើ​ប៉ុន្មាន​គ្រាប់​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា ​បាន​កើត​ឡើង​អំឡុង​យុទ្ធ​នាការ​ឃោសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ រាជធានីភ្នំពេញ​ថា  “ ស្ថាន​ទូត​សូម​ក្រើន​​រំឭក​ដល់​ប្រជាពល​រដ្ឋ​ឲ្យ​​ចៀស ​វាង​ពី​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រប​ស់​​គណ​បក្ស​នយោបាយ​ ការហែ​ក្បួន​  ឬក៏​ការ​ប្រមូល​ផ្តុំ​ផ្សេង​ៗ​ ដែល​អាច​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​កំពុង​តែ​ ប្រកួត​ប្រជែង​គ្នា​”។ ហើយ​វរ​សេនីយ៍ឯក​ម្នាក់់​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ ផ្ទៃ​ប្រទេស​​ដែល​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ចោទ​ប្រកាន់​ ចំពោះ​ការបាញ់​បោះ​​នេះ​​​​​​​។…

Joshua Wilwohl
http://www.cambodiadailykhmer.com/latest/3081/