អង្គការ​អន្តរជាតិ​សុំ​ឲ្យ​កម្ពុជា​កុំ​រារាំង​សិទ្ធិ​ពលរដ្ឋ​ជួប​ជុំ​ដោយ​សន្តិវិធី

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ និង​ក្រុម​សង្គម​ស៊ីវិល​ចំនួន ២៤​អង្គភាព បាន​ចេញ​សេចក្តី​ប្រកាស​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី៥ កញ្ញា សុំ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​សិទ្ធិ​នៃ​សេរីភាព​ក្នុង​ ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។ សេចក្តី​ប្រកាស​រួម​មាន​ ខ្លឹមសារ​ជាអាទិ៍​ថា រដ្ឋាភិបាល​កម្ពុជា កង​កម្លាំង​ប្រដាប់​អាវុធ និង​កង​នគរបាល មិន​គួរ​បន្ទច់បង្អាក់ ឬ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ពី​ការ​ទទួល​បាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ ​គ្នា​ដោយ​សន្តិវិធី​ទេ មិន​ថា​តាម​រយៈ​ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ឬ​ការ​ប្រើ​កម្លាំង​ខុស​ច្បាប់​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​អាជ្ញាធរ​មាន​កាតព្វកិច្ច​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​នេះ ដោយ​ពេញ​បរិបូណ៌ ពីព្រោះ​សិទ្ធិ​នេះ​មាន​ការ​ធានា​ដោយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ដែល​ប្រទេស​កម្ពុជា ជា​រដ្ឋ​ភាគី។…

កែវ​ និមល
http://www.rfa.org/khmer/news/human-rights/ngos-urges-govt-to-free-people-meeting-09052013074457.html