អង្គការអន្តរជាតិសុំឲ្យកម្ពុជាកុំរារាំងសិទ្ធិពលរដ្ឋជួបជុំដោយសន្តិវិធី
អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងក្រុមសង្គមស៊ីវិលចំនួន ២៤អង្គភាព បានចេញសេចក្តីប្រកាសរួមគ្នាមួយ នៅថ្ងៃទី៥ កញ្ញា សុំឲ្យរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋខ្មែរប្រើសិទ្ធិនៃសេរីភាពក្នុង ការជួបជុំគ្នាដោយសន្តិវិធី។
សេចក្តីប្រកាសរួមមាន ខ្លឹមសារជាអាទិ៍ថា រដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងកងនគរបាល មិនគួរបន្ទច់បង្អាក់ ឬទប់ស្កាត់ប្រជាពលរដ្ឋពីការទទួលបានសិទ្ធិសេរីភាពក្នុងការជួបជុំ គ្នាដោយសន្តិវិធីទេ មិនថាតាមរយៈការគំរាមកំហែង ការបំភិតបំភ័យ ឬការប្រើកម្លាំងខុសច្បាប់ទេ។ ផ្ទុយទៅវិញ គឺអាជ្ញាធរមានកាតព្វកិច្ចបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់ សិទ្ធិក្នុងការជួបជុំគ្នានេះ ដោយពេញបរិបូណ៌ ពីព្រោះសិទ្ធិនេះមានការធានាដោយមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលប្រទេសកម្ពុជា ជារដ្ឋភាគី។…