អាមេរិក​បញ្ជាក់ថា ការចូលរួម​ប្រជុំ​សភា មិនមែនមានន័យ​ថា​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ទេ​​

សហរដ្ឋអាមេរិក បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការចូលរួម​សម័យប្រជុំ​សភា មិនមែន​មានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះទេ ដោយ​សហរដ្ឋអាមេរិក​បន្ត​ស្នើ​ឲ្យមាន​ការត្រួតពិនិត្យ​ឡើងវិ​ញ​ដោយ​តម្លាភាព​ នូវ​ភាព​មិន​ប្រក្រតី​នានា ​ទាក់ទង​នឹង​ការបោះឆ្នោតជាតិ​កាលពី​ថ្ងៃ​ទី​២៨​កក្កដា​។​ ​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ លោក William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន ចូលរួម​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​​ដំបូង​របស់​រដ្ឋសភាជាតិ​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតី របស់​ព្រះករុណា​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី​។ សេចក្តីថ្លែងការណ៍ ​របស់​ស្ថានទូត​អាមេរិក ចេញផ្សាយ​នៅ​ថ្ងៃតី​២៣​ខែកញ្ញា​នេះ ឲ្យដឹងថា ការចូលរួម​របស់​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក  មិនមែន​ជា​ការយល់ព្រម​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត ឬ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ស្ថានទូត​អាមេរិក នៅតែ​បន្ត ស្នើឲ្យ​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត ដែល​នឹង​ជួយ​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការវាយតម្លៃ និង​ដោះស្រាយ​នូវ​រាល់​កំហុសឆ្គង​ផ្សេងៗ​នៅក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​។ ការត្រួតពិនិត្យ​នេះ នឹង​ផ្តល់ ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទំនុក​ចិត្ត​កាន់តែច្រើន​ថែម​ទៀត​ទៅលើ​ ប្រព័ន្ធ​បោះឆ្នោត​។…

ស៊ុន ណារិន
http://vodhotnews.com/16300