អ្នក​វិភាគ​៖ ការ​ដក​អាសនៈ​ពី​បក្ស​ប្រឆាំង​គ្មាន​ច្បាប់

កណ្តាលៈ ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ព្រមាន​ថា ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង​មិន​ចូល​រួម​រដ្ឋសភា នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន លោក​កាន់​កាប់​អាសនៈ​ទាំង​អស់​ក្នុង​រដ្ឋសភា អ្នក​វិភាគ​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ភាព​ស្រប​ច្បាប់​ផ្នែក​នយោបាយ​ក្នុង​ការ​កាន់​អំណាច​ជា​រដ្ឋាភិបាល ក្រោម​ប្រព័ន្ធ​គណបក្ស​តែ​មួយ​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន ច្រាន​ចោល​ការ​អះអាង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ដូច​គ្នា​ដែរ ដោយ​អះអាង​ថា​ការ​ព្យាយាម​រឹប​អូស​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង ដែល​រដ្ឋាភិបាល​កំណត់​ថា មាន ៥៥ អាសនៈ​នោះ គឺជា​អំពើ​ខុស​ច្បាប់។ ក្នុង​សុន្ទរកថា​នៅ​ខេត្ត កណ្តាល កាល​ពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ថ្លែង​ថា «តួលេខ​មិន​សំខាន់​ទេ​» ចំពោះ​គណបក្ស​ប្រជាជន ដែល​ត្រូវ​ការ​កូរ៉ុម​ដើម្បី​កាន់​អំណាច​នោះ។ លោក​បន្ថែម​ថា គណបក្ស​កាន់​អំណាច​នឹង​បង្កើត​រដ្ឋាភិបាល​គណបក្ស​មួយ​ដែល​ជំរុញ​ដោយ​អាសនៈ របស់​គណបក្ស​ប្រឆាំង ប្រសិន​បើ​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​កោះ​អញ្ជើញ​របស់​ ព្រះ​មហាក្សត្រ​ឲ្យ​ចូល​រួម​ប្រជុំ​បើក​រដ្ឋសភា​ដែល​ត្រូវ​ធ្វើ ឡើង​ក្នុង​រយៈ​ពេល ៦០ ថ្ងៃ​យ៉ាង​យូរ​បន្ទាប់​ពី​ការ​បោះឆ្នោត។ លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «សុពលភាព​នៃ​អភ័យ​ឯកសិទិ្ធ​នឹង​កើត​មាន​ពេល​ស្បថ។ ប្រសិន​បើ​អ្នក​មិន​ចូល​រួម… អ្នក​នឹង​ប្រឆាំង​ព្រះ​មហាក្សត្រ​»។ លោក​នាយក​រដ្ឋ​មន្រ្តី​បន្ថែម​ថា ការ​បែង​ចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​មាន​អាសនៈ​មួយ​ទៀត​ក្នុង​រដ្ឋសភា​នឹង​ធ្វើ​ឡើង​ដោយ​ស្រប​ ច្បាប់​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។…

http://www.postkhmer.com/index.php/national/1-national-news/101841-2013-08-05-03-43-45