អ្នកវិភាគ៖ ការដកអាសនៈពីបក្សប្រឆាំងគ្មានច្បាប់
កណ្តាលៈ ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា ការធ្វើពហិការរបស់គណបក្សប្រឆាំងមិនចូលរួមរដ្ឋសភា នឹងធ្វើឲ្យគណបក្សប្រជាជន លោកកាន់កាប់អាសនៈទាំងអស់ក្នុងរដ្ឋសភា អ្នកវិភាគថ្លែងកាលពីម្សិលមិញថា គណបក្សប្រជាជនគ្មានមូលដ្ឋានច្បាប់ និងភាពស្របច្បាប់ផ្នែកនយោបាយក្នុងការកាន់អំណាចជារដ្ឋាភិបាល ក្រោមប្រព័ន្ធគណបក្សតែមួយឡើយ។
គណបក្សសង្គ្រោះជាតិក៏បាន ច្រានចោលការអះអាងរបស់លោកនាយករដ្ឋមន្រ្តីដូចគ្នាដែរ ដោយអះអាងថាការព្យាយាមរឹបអូសយកអាសនៈរបស់គណបក្សប្រឆាំង ដែលរដ្ឋាភិបាលកំណត់ថា មាន ៥៥ អាសនៈនោះ គឺជាអំពើខុសច្បាប់។
ក្នុងសុន្ទរកថានៅខេត្ត កណ្តាល កាលពីថ្ងៃសុក្រ លោក ហ៊ុន សែន បានថ្លែងថា «តួលេខមិនសំខាន់ទេ» ចំពោះគណបក្សប្រជាជន ដែលត្រូវការកូរ៉ុមដើម្បីកាន់អំណាចនោះ។
លោកបន្ថែមថា គណបក្សកាន់អំណាចនឹងបង្កើតរដ្ឋាភិបាលគណបក្សមួយដែលជំរុញដោយអាសនៈ របស់គណបក្សប្រឆាំង ប្រសិនបើតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបដិសេធការកោះអញ្ជើញរបស់ ព្រះមហាក្សត្រឲ្យចូលរួមប្រជុំបើករដ្ឋសភាដែលត្រូវធ្វើ ឡើងក្នុងរយៈពេល ៦០ ថ្ងៃយ៉ាងយូរបន្ទាប់ពីការបោះឆ្នោត។
លោក ហ៊ុន សែន បានថ្លែងថា៖ «សុពលភាពនៃអភ័យឯកសិទិ្ធនឹងកើតមានពេលស្បថ។ ប្រសិនបើអ្នកមិនចូលរួម… អ្នកនឹងប្រឆាំងព្រះមហាក្សត្រ»។ លោកនាយករដ្ឋមន្រ្តីបន្ថែមថា ការបែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈមួយទៀតក្នុងរដ្ឋសភានឹងធ្វើឡើងដោយស្រប ច្បាប់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។…
http://www.postkhmer.com/index.php/national/1-national-news/101841-2013-08-05-03-43-45