CNRP ទាមទារការបង្កើតរដ្ឋាភិបាលស្រមោល ដើម្បីឲ្យមានការទទួលស្គាល់ពីតួនាទីរបស់ខ្លួន
សមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ បានចេញសេចក្តីសម្រេច ដោយទាមទារឲ្យមានការបង្កើតរាជ រដ្ឋាភិបាលស្រមោល ដើម្បីឲ្យគណបក្សកាន់អំណាចទទួលស្គាល់តួនាទីគណបក្សប្រឆាំង និងឲ្យមានតុល្យភាពអំណាចនៅរដុ្ឋសភា។ ការទាមទារនេះធ្វើឡើង នៅក្នុងសេចក្តីសម្រេចរបស់សមាជមហាជន កាលពីថ្ងៃទី០៦ ខែតុលា នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋជិតមួយម៉ឺននាក់ចូលរួម។ ការទាមទារនេះ ក៏ដើម្បីឲ្យមានការផ្លាស់ប្តូរតាមរយៈកំណែទម្រង់គោលនយោ បាយ និងស្ថាប័នជាតិសំខាន់ៗ ធានាការពារផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ប្រាប់VOD នៅថ្ងៃចន្ទនេះថា ការទាមទារឲ្យបង្កើតរដ្ឋាភិបាលស្រមោល ជាកញ្ចក់មួយសម្រាប់ឆ្លុះបញ្ចាំង ពីសកម្មភាពរបស់រដ្ឋាភិបាលឲ្យស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ៖ “នេះជាកញ្ចក់ឆ្លុះ ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះមនុស្សធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែកំហុសរបស់ខ្លួន អ្វីដែល ខ្លួន បានធ្វើខុស គឺអត់ដែលបានលើយកមកកែលម្អទេ ចឹងរដ្ឋាភិបាលស្រមោលនេះគឺជាកញ្ចក់ឆ្លុះ គឺជាយន្ដការមួយដើម្បីធានាថា ការ អនុវត្ដរបស់រដ្ឋាភិបាលហ្នឹងបានប្រព្រឹត្ដទៅ សមស្របតាមឆន្ទៈប្រជារាស្ដ្រ សមស្របតាមច្បាប់ ហើយនឹងប្រសិទ្ធភាព” ។…
http://vodhotnews.com/16553
http://ណាត សុភាព និងដួង សុខា