CNRP ទាមទារ​ការបង្កើត​រដ្ឋាភិបាល​ស្រមោល ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​​

សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចេញ​សេចក្តីសម្រេច ដោយ​ទាមទារ​ឲ្យមាន​ការបង្កើត​រាជ រដ្ឋាភិបា​ល​ស្រមោល ដើម្បី​ឲ្យ​គណបក្ស​កាន់អំណា​ចទ​ទួល​ស្គាល់​តួនាទី​គណបក្ស​ប្រឆាំង និង​ឲ្យមាន​តុល្យភាព​អំណាច​នៅ​រដុ្ឋ​សភា​។​ ​ការទាមទារ​នេះ​ធ្វើឡើង នៅក្នុង​សេចក្តីសម្រេច​របស់​សមា​ជ​មហាជន កាលពី​ថ្ងៃ​ទី​០៦ ខែតុលា នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ ដែល​មាន​ប្រជាពលរដ្ឋ​ជិត​មួយ​ម៉ឺន​នាក់​ចូលរួម​។ ការទាមទារ​នេះ ក៏​ដើម្បី​ឲ្យមាន​ការផ្លាស់ប្តូ​រ​តាមរយៈ​កំណែទម្រង់​គោលនយោ បាយ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ ធានា​ការពារ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ផង​ដែរ​។ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់​VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការទាមទារ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ស្រមោល ជា​កញ្ចក់​មួយ​សម្រាប់​ឆ្លុះបញ្ចាំង ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ឲ្យស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​​ ៖ ​ “នេះជាកញ្ចក់ឆ្លុះ ​ឲ្យ រដ្ឋាភិ បាល បច្ចុប្បន្ន​ ដើម្បីឲ្យគាត់ដឹង ថាតើកន្លែងណាដែលគាត់ធ្វើត្រូវ កន្លែងណាដែលគាត់ធ្វើខុស ពីព្រោះ​មនុស្ស​ធ្វើវាតែងតែមានកំហុស ខ្លួន ឯងធ្វើ មិនអាចមើលកំហុសខ្លួនឯងឃើញ ហើយពិសេសយើងមើលឃើញហើយថា ល្អទាំងអស់ ក៏ប៉ុន្ដែ​កំហុសរបស់ខ្លួន អ្វីដែល ខ្លួន បានធ្វើខុស គឺអត់ដែលបានលើយកមកកែលម្អទេ ចឹងរដ្ឋាភិបាលស្រមោលនេះគឺជាកញ្ចក់ឆ្លុះ គឺជាយន្ដការមួយដើម្បី​ធានាថា ការ អនុវត្ដរបស់រដ្ឋាភិបាលហ្នឹងបានប្រព្រឹត្ដទៅ សមស្របតាម​ឆន្ទៈប្រជារាស្ដ្រ សមស្របតាមច្បាប់ ហើយនឹង​ប្រសិទ្ធភាព​” ។

http://vodhotnews.com/16553
http://ណាត សុភាព និងដួង សុខា