CPP ប្រតិកម្មនឹងការបង្ហោះសារកាត់តសំឡេងអនុប្រធាន
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានប្រតិកម្មនឹងការបង្ហោះខ្សែអាត់សំឡេងអនុប្រធានគណបក្ស គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងថា បក្សកាន់អំណាចយូរឆ្នាំនេះបានចាញ់ឆ្នោតអាណត្តិទី៥ ហើយគណបក្សស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ ទប់ស្កាត់ការធ្វើសកម្មភាពបំពានច្បាប់មួយនេះ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៩ សីហា របស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកការបង្ហោះខ្សែអាត់នេះជាការបំភាន់មតិមហាជន និងបង្កអស្ថិរភាពក្នុងសង្គមក្រោយការបោះឆ្នោត។
គណបក្សប្រជាជន កម្ពុជាថ្លែងថា៖ «នេះជាសកម្មភាពបំពានច្បាប់ ដែលក្រុមទុច្ចរិតមួយចំនួន តែងតែបង្កឡើងឥតឈប់ឈរ នៅក្នុងពេលដែលប្រជាជនកំពុងត្រូវការភាពស្ងប់ស្ងាត់ដើម្បីប្រកប របរចិញ្ចឹមជីវិតជាធម្មតា»។
សេចក្តីថ្លែងការណ៍បន្តថា៖ «គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិ សូមបន្តរក្សានូវភាពស្ងប់ស្ងៀម ហើយចូលរួមថែរក្សាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម រហូតដល់ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ»។
ប្រតិកម្មនេះធ្វើឡើងក្រោយបណ្តាញសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី១៨ សីហា បានចែករំលែកតគ្នានូវខ្សែអាត់ជាសំឡេងរបស់លោក ហ៊ុន សែន ថ្លែងជាអាទិ៍ថា ៖ «បច្ចុប្បន្ន ម៉ោងនេះ ថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតទៅហើយ។…នៅសល់តែថ្នាក់ក្រោមទេ ដែលនៅស្រពេចស្រពិល។…ថ្នាក់ក្រោមគណបក្សប្រជាជន… អត់ទាន់ដឹងទេថា ខ្លួនឯងចាញ់ទៅហើយ…»។
សេចក្តីថ្លែងការណ៍ដដែលនេះបញ្ជាក់ថា៖ «កាលពីរសៀលថ្ងៃទី១៨ សីហា» វិទ្យុអាស៊ីសេរីផ្សាយបន្តនូវខ្សែអាត់កាត់តសំឡេងបង្ហោះក្នុង ហ្វេសប៊ុក ផងដែរ។…
http://www.postkhmer.com/index.php/national/1-national-news/102704-cpp-