Radio France International

ODC: Cambodia's forest cover to fall below 40% by 2023

Open Development Cambodia on September 1, 2024 released a report on forest cover in Cambodia from 2015 to 2023. In this report, ODC claims that forest cover in Cambodia will fall below 40% by 2023. ...

Luck Chandara
https://shorturl.at/K2Tgo

Railway communities dissapointed with ADB's same response

People living along the railroads in Phnom Penh city has made another demonstration in front of ADB’s office in Cambodia for the third time. However, there was not any better response from ADB than the previous times. People affected by the railroad development project which ...

Ngem Sophal
http://www.khmer.rfi.fr/residents-in-rail-road-community-are-disappointed-with-adb-20-10-2014

ព្រះមហាក្សត្រ​ទទួល​យក​ញត្តិ​សុំ​ពន្យារ​កិច្ច​ប្រជុំ​សភា​ដំបូង​ពី​សង្គម​ស៊ីវិល

ពលរដ្ឋ​ និង​ព្រះសង្ឃ​ជាច្រើន​រយនាក់​បាន​ដង្ហែ​ញត្តិ​ទៅ​ព្រះបរម​រាជវាំង​នៅព្រឹក​ ថ្ងៃអាទិត្យ​នេះ ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ​ពន្យារ​ពេល​នៃ​បើក​ប្រជុំ​សភា​ដំបូង​ ដែល​គ្រោង​ ធ្វើ​នៅ​ចន្ទ​ស្អែក។ តំណាង​របស់​ព្រះបរម​រាជវាំង​បាន​ចេញ​មកយក​ញត្តិ​ពី​តំណាង​សង្គម​ស៊ីវិល​​ នៅក្រៅ​របង​ព្រះ​បរម​រាជវាំង។ តំណាង​សង្គម​ស៊ីវិល​៤​នាក់​ត្រូវបាន​ អនុញ្ញាត​អោយ​នាំយក​ញត្តិ​ទៅ​​ថ្វាយ ​ព្រះមហាក្សត្រ​តាម​រយៈ​មន្ត្រី​ព្រះ​បរមរាជវាំង​។ គឺ​ជា​ញត្តិ​​ដែល​សរសេរ​រួម​គ្នា​ដោយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១០​ដែល​ ស្នើ​អោយ​ព្រះ​មហាក្សត្រ​ពន្យារ​ការ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ចន្ទ​២៣​ កញ្ញា​នេះ។ អង្គការ​សមាគម​ទាំងនោះ​រួមមាន​ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សហជីព​សេរី​កម្មករ សមាគម​បណ្តាញ​យុវជន​កម្ពុជា​ជាដើម។ នៅព្រឹក​ថ្ងៃអាទិត្យ​នេះ​ដែរ ពលរដ្ឋ និង​ព្រះសង្ឃ​ ​ជា​ច្រើន​រយ​នាក់​បាន​ដង្ហែ​ញត្តិ​នេះ​ទៅ​ព្រះបរម​រាជវាំង។ ក៏​ប៉ុន្តែ​ក្បួន​ដង្ហែ​ត្រូវបាន​រារាំង​ដោយ​ប៉ូលិស ហើយ​ក្រោយ​មក​ តំណាង​របស់​សង្គម​ស៊ីវិល​ក៏​ត្រូវបាន​អនុញ្ញាត​អោយនាំ​យក​ញត្តិ​នេះ​ទៅ​ជូន​ តំណាង​ព្រះមហាក្សត្រ។ ...

លាង ដឺលុច
http://www.khmer.rfi.fr/king-receives-petition-civil-parties

ប្រជាពលរដ្ឋ​នៅ​ទីជនបទ​យល់ឃើញ​ផ្សេងៗ​គ្នា​ពី​ការបើក​សម័យ​ប្រជុំ​រដ្ឋសភា​ដំបូង

ប្រជាពលរដ្ឋ​នៅតាម​ទីជនបទ​បាន​យល់ឃើញ​ផ្សេងៗ​គ្នា ពី​ការបើក​សម័យ​ប្រជុំ​រដ្ឋសភា នីតិកាលទី៥ ដំបូង នៅថ្ងៃ​ចន្ទ ២៣​កញ្ញានេះ។ ពលរដ្ឋ​ខ្លះ​ថា ការប្រជុំ​សភា​នោះ​គួរ​ត្រូវ​លើកពេល​តាម​សំណើ​របស់​គណបក្ស​ប្រឆំាង សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន ដើម្បី​ទុកឱកាស​ឲ្យ​មាន​ការស៊ើបអង្កេត​លទ្ធផល​បោះឆ្នោត បាន​ត្រឹមត្រូវ​ជាមុន​សិន។ ចំណែក​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​មើលឃើញ ថា គណបក្ស​ឈ្នះឆ្នោត​ទំាងពីរ​គួរ​តែ​ចូលរួម​ប្រជុំ​សភា​ទំាងអស់​គ្នា ពីព្រោះ​នេះជា​ការសម្រេច​របស់​ព្រះមហាក្សត្រ ដែល​ទ្រង់​អនុវត្ត​តាមច្បាប់​កំពូល​របស់​ប្រទេស៕ ...

អ៊ឹម ណាវិន
http://www.khmer.rfi.fr/cambodia/20130922-cambodian-in-countryside-want-general-assembly-open-on-monday

កូដកម្ម​អត់​អាហារ​របស់​ព្រះអង្គ​ម្ចាស់​ធម្មិកោ​ចប់​ហើយ តែ​ការ​តវ៉ា​កំពុង​បន្ត​ធ្វើ

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​បាន​សម្រេច​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​ហើយ​កាលពី​យប់មិញ​ក្រោម​ ហេតុផល​ថា​ អាជ្ញាធរ​សមត្ថកិច្ច​បាន​រំខាន​ភាព​ស្ងប់ស្ងាត់​របស់​ព្រះអង្គ។ ​ប៉ុន្តែ​ កសកម្មភាព​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បន្ត។ ​ក្រុម​ អ្នកគាំទ្រ​គណបក្ស​នេះ​បាន​ដង្ហែ​ញត្តិ​តវ៉ា​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ នៅព្រឹក​ថ្ងៃសៅរ៍​នេះ​ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ពន្យារពេល​កិច្ច​ប្រជុំ​សភា​ ដំបូង​ និង​គាំទ្រ​ការមិន​ចូល​ប្រជុំ​របស់​គណបក្ស​ប្រឆាំង។ ទីបំផុត ​ទៅ​ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​បាន​សម្រេច​បញ្ចប់​កូដកម្ម​អត់​អាហារ​របស់​ខ្លួន​ហើយ។​ អតីត​លេខា​ផ្ទាល់​ព្រះមហាវីរក្សត្រ​ដែល​ឥឡូវ​ក្លាយ​ជា​មន្ត្រី​បក្ស​ប្រឆាំង ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ​កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​បាន​ចុះទៅ​រារាំង​ព្រះអង្គ ​កាល​ពី​វេលា​ម៉ោង ​១០​ និង​ ៣០​ នាទី​យប់។ ព្រះអង្គម្ចាស់ ​ធម្មិកោ ​ដែល​បាន​បេ្តជ្ញា​ថា​នឹង​បង្អត់​អាហារ​ដោយ​គ្មាន​ថ្ងៃ​កំណត់​រហូត​ទាល់តែ​ មាន​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត​នោះ​ ក៏​បាន​សម្រេច​បញ្ចប់​កូដកម្ម​តាំង​ពីពេល​នោះ​ដែរ​ បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​រយៈពេល ​១២​ ម៉ោង។ ​ព្រះអង្គ​ពន្យល់ថា ​កូដកម្ម​អត់​អាហារ​ត្រូវ​ការភាព​ស្ងប់ស្ងាត់ ​ដូច្នេះ​បើ​គ្មាន​ភាព​ស្ងប់ស្ងាត់​តែបែរ​ទៅ​ជា​កើត​មាន​អំពើ​ហិង្សា​ទៅ​វិញ ​នោះ ​កូដកម្ម​នោះ​ក៏​គ្មាន​ន័យ​ដែរ។ ​សមាជិក​រាជវង្ស​អង្គ​នេះបន្ត​ថា​ ព្រះអង្គ​កំពុង​រិះរក​វិធី​ផ្សេង​ដើម្បី​សម្តែង​មតិ​តវ៉ា​ដោយ​សន្តិវិធី។ ...

ប៉ែន បូណា
http://www.khmer.rfi.fr/thormico-fin-greve

របាយការណ៍​​សង្កេតការណ៍ការិយាល័យ​សំណាក​​​​​បោះឆ្នោត​​ត្រូវ បាន​ផ្សព្វផ្សាយ​

អង្គការ​តម្លាភាព​កម្ពុ​ជា​បានបង្ហាញ​ របាយការណ៍​របស់ខ្លួនជា​លើកដំបូង ទាក់ទង​ទៅនឹង​ការសង្កេត​ផែនការ​បោះឆ្នោត​ ជ្រើសតាំង​តំណាងរាស្ត្រ ​នៅ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៨កក្កដា កន្លងទៅនេះ។ មន្ត្រី​អង្គការ​តម្លាភាព​កម្ពុជា​​អោយដឹងថា លទ្ធផល​​ នៃ​ការ​សង្កេត​ការណ៍​​បែប​ប្រជាសាស្ត្រ ដែល​មិន​ធ្លាប់​អនុវត្ត​នៅ​ប្រទេស​ កម្ពុ​ជា មាន​ភាពជាក់លាក់​រហូតដល់​ទៅ៩៥ភាគរយ។ របៀប​សង្កេតការណ៍​បោះឆ្នោត​តាមបែប​ជឿនលឿនវិទ្យាសាស្ត្រដែល​អង្គការ​ តម្លាភាព​កម្ពុជា​បាន​​យក​មកប្រើ​ប្រាស់​ក្នុងអំឡុង​នៃ​ការបោះឆ្នោត​ ជ្រើសរើស​ តំណាងរាស្ត្រនីតិកាល​ទី៥​កន្លងទៅនេះ​ ត្រូវបាន​បង្ហាញ​របាយ​ការណ៍​ហើយ​នៅ​ ថ្ងៃ​ ព្រហស្បតិ៍​នេះ។ ដូចដែល​បានប្រកាស​កាលពីមុន​បោះឆ្នោតអង្គការ​តម្លាភាព​កម្ពុ​ជាបានដាក់​ ពង្រាយ​អ្នកសង្កេតការណ៍​បោះឆ្នោត​ចំនួន៩០៦នាក់ ទៅតាម​ការិយាល័យ​សំណាក​ ចំនួន៤០៩ នៅ​ទូទាំង២៤ខេត្ត-ក្រុងជាមួយនឹង​បច្ចេកទេស​សង្កេតការណ៍​បែប​ សំណាកSBO ដែលជា​វិធីសាស្ត្រ​សង្កេតការណ៍​​បោះឆ្នោត​មួយធ្វើការ​សង្កេត​ទៅលើ​ការិយាល័យ ​បោះឆ្នោតនិង​ផ្តល់ព័ត៌មាន​បែប​ស្ថិតិ​ជាក់លាក់ទៅលើ​ការប្រព្រឹត្ត​ទៅ​នៃ​ ការបោះឆ្នោត ​និង​រាប់​សន្លឹកឆ្នោត។ លោកព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​ថ្លែង​ នៅក្នុង​ពិធី​មួយ​ដែល​បានរៀបចំ​នៅ​សណ្ឋាគារImperiel ថា វិធីសាស្ត្រ​នេះ​ ធ្វើ​ឲ្យ​យើង​ប្រើប្រាស់​ថវិកា​តិច ប្រើ​មនុស្ស​តិចតែមាន​លទ្ធផល​និង​ ប្រសិទ្ធភាព​ខ្ពស់។ ជាក់ស្តែង​សម្រាប់​លទ្ធផល​នៃ​ការសង្កេត​ការណ៍​នៅក្នុង​ ការបោះឆ្នោតជាតិ​នៅពេលនេះ គឺ​លោក​ទទួលបាន​ភាពជាក់លាក់​រហូត​ទៅដល់​ ៩៥ភាគរយ ខណៈដែលអង្គការ​មួយ​នេះ​បានធ្វើការ​សង្កេតការណ៍​ជា​គំរូ​ប្រហែលជា​ ១០ភាគរយ​​ប៉ុណ្ណោះ​ នៃ​ការិយាល័យ​បោះឆ្នោត​នៅ​កម្ពុជា។ ...

ញឹម សុផល
http://www.khmer.rfi.fr/Rapport-sur-observation-des-bureaux-de-vote

កិច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ជាប់​ឆ្នោត នៅ​ថ្ងៃ​ចន្ទ មាន​របៀប​វារៈ​ផ្ទុយ​គ្នា

កិច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល​រវាង​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ព្រឹក​​​ថ្ងៃ​ចន្ទ ទី​១៦​កញ្ញា បង្ហាញ​នូវ​​របៀប​វារៈ​ផ្សេង​គ្នា។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់​ជំហរ ដោះ​ស្រាយ​បញ្ហា​នយោបាយ​ជាប់​គាំង ដោយ​ពិភាក្សា​ពី​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​ថ្មី។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដដែល ដោយ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​​ស្រាយ​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត មុន​នឹង​ឈាន​ដល់​ការ​ជជែក​ពី​រចនាសម្ព័ន្ធ ថ្នាក់​ដឹក​​នាំ​រដ្ឋ​សភា។ សម្រាប់​អ្នក​តាម​ដាន​សង្គម​នយោបាយ​វិញ ចាត់​ទុក​កិច្ចប្រជុំ​រវាង​ប្រមុខ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ថា​ជា​សញ្ញា​វិជ្ជមាន​មួយ ទោះ​បី​ជា​លទ្ធផល​បែប​ណាក៏​ដោយ។ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130915-%E1%9E%80%E1%9E%B7%E1%9E%85%E1%9F%92%E1%9E%85%E2%80%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%87%E1%9E%BB%E1%9F%86%E2%80%8B%E1%9E%85%E1%9E%9A%E1%9E%85%E1%9E%B6%E2%80%8B%E1%9E%90%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9F

កូនប្រុស​លោក​ហ៊ុន​ សែន​ និង​​លោក​ ស​ ខេង​​ ជាប់​ជា​សមាជិក​សភា​​ក្មេង​​ជាងគេ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​​ការ​បោះ​ឆ្នោត ​បាន​​ធ្វើ​បញ្ជី​ឈ្មោះ​លំដាប់​អាយុ​នៃ​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ទាំង​​ ១២៣​​រូប ហើយ​ដែល​​គេ​​ឃើញ​ថា លោក​ហ៊ុន ម៉ានី កូន​ប្រុស​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និងលោក​ស សុខា កូន​ប្រុស​​លោក​ឧបនាយករដ្ឋ​មន្ត្រី ស ខេង គឺជា​សមាជិក​សភា​ដែល​មាន​វ័យក្មេងជាងគេ។ យោងតាម​បញ្ជី​លំដាប់អាយុ​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ ដែល​មាន​​វ័យ​​ចំណាស់​ ជាងគេ​ ក៏​មក​ពី​​គណបក្ស​​ប្រជាជន​កម្ពុជា​​ដែរ​ គឺ​លោក​ហេង សំរិន អាយុ៧៩ឆ្នាំ និង​លោក​គាត ឈន់ ដែល​មានអាយុ​៧៨​ឆ្នាំ។ នៅក្នុង​នីតិកាល ​ទី​៥​នេះ បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ដែល​មាន​វ័យក្មេង​ជាង​គេ និង​ចាស់​ជាង​គេ​ សុទ្ធតែមក​ពី​គណបក្ស​ប្រជាជនកម្ពុជា​។ នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​សមាជិក​រដ្ឋ​សភា​ គិត​​តាម​​លំដាប់​អាយុ​ពី​ ខ្ពស់​ទៅ​ទាប ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​​ការ​​បោះ​ឆ្នោត​ ។ បញ្ជីឈ្មោះនេះ​បង្ហាញថា លោក ហ៊ុន ម៉ានី ដែលជា​កូនប្រុស​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន ហើយដែល​បាន​ជាប់ឆ្នោតជាតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​​ និង​លោក​ស សុខា កូនប្រុស​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេង ដែលជាប់ឆ្នោត​ក្នុង​មណ្ឌល​ព្រៃវែង មាន​អាយុ​៣២​ឆ្នាំ។ ចំណែក​ឯ​ សមាជិកសភា​ដែលមាន​អាយុ​ច្រើន​បន្ទាប់​ពី​លោក ហ៊ុន ម៉ានី ...

លាង ដឺលុច
http://www.khmer.rfi.fr/Fils-de-HunSen-SarKheng-lesplus-jeunes-des-deputes

គ.ជ.ប​ប្រ​កាស​​លទ្ធ​ផល​​បោះ​ឆ្នោត​​​​ផ្លូវ​ការ​ គណ​បក្ស​​ប្រ​ជា​ជន​​នៅ​តែ​​ឈ្នះ

ដូច​​ការ​​គ្រោង​​ទុក​ គណៈ​កម្មាធិការ​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​ ហៅ​​កាត់​​ថា ​គ.ជ.ប បាន​​ប្រកាស​​លទ្ធ​ផល​​ផ្លូវ​​ការ​​នៃ​​​ការ​​​បោះ​​ឆ្នោត​​តំណាង​​ រាស្ត្រ​​ នីតិ​កាល​​ទី​៥​ ឆ្នាំ​​២០១៣។ ជា​លទ្ធ​ផល​​ដែល​​បង្ហាញ​​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ទទួល​​បាន​​៦៨​​អាសនៈ ​ខណៈដែល​​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​ ទទួល​​បាន​ ​៥៥​អាសនៈ។ នៅក្នុង​ការប្រកាស​លទ្ធ​ផល​ផ្លូវការ​របស់​គ.ជ.ប នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី៨ កញ្ញា​នេះ មាន​គណបក្ស​យោ​បាយ​តែ​ពីរ​គត់ ​ដែល​បានទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា នីតិកាល​ទី៥ថ្មី​នេះ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាស​នៈ​ចំនួន៦៨ ខណៈដែល​គណ​សង្គ្រោះ​ជាតិ​ទទួលបាន​អ​ាសនៈ​សរុប​ចំនួន៥៥។ តារាង​លទ្ធផល​ផ្លូវការ​នេះ​​បាន​បង្ហាញថា គណបក្ស​ប្រជាជន​ទទួលបាន​សំឡេងឆ្នោត​សរុប​ទូទាំង​ ប្រទេស៣លាន២សែន៣ម៉ឺន៥ពាន់៩៦៩សំឡេង។ ចំណែក​គណបក្ស សង្គ្រោះ​ជាតិ​ ទទួល​បាន​សំឡេងឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន ២លាន៩សែន៤ ម៉ឺន៦​ពាន់ ១៧៦​សំឡេង។ គួរ​បញ្ជាក់ថា លទ្ធផល​ផ្លូវការ​នេះ​មិន​ខុសគ្នា​ពី​លទ្ធផល​បណ្ដោះអាសន្ន​ដែល គ.ជ.ប ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃទី១២សីហា កន្លងមក​នោះទេ។ ជា​លទ្ធផល​ដែល​ទទួលរង​ការរិះ​គន់​ពី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដោយ​សារបាន​រកឃើញ​មាន​ភាព​មិនប្រក្រតី​ជាច្រើន​នៅមុន និង​នៅក្រោយ​ការបោះឆ្នោត រហូត​ឈានដល់​មាន​មហា​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំងនឹង​ លទ្ធផល​នេះ ដោយ​ទាមទារ​ឲ្យ​បង្កើត​គណៈ​ក​ម្មការ​ចម្រុះ​ឯករាជ្យ​​ស៊ើប​អ​ង្កើ​តរក​ ភាពមិនប្រក្រតី​នេះ។ ...

គឹម យុទ្ធណា
http://www.khmer.rfi.fr/election-result-PPC-still-win

គជប ផ្សព្វផ្សាយ​ ពីសៀវភៅស ស្តីពីការ​បោះឆ្នោត

គណកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត គ​ជប កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី៥កញ្ញា​ម្សិលមិញ បានចេញ​ផ្សាយ​នូវ សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ ឆ្នាំ២០១។ សៀវភៅ​ស កម្រាស់ ៥២ ទំព័រ ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស មាន ៣៨ ទំព័រ បាន​រៀបរាប់​ពិស្តារ អំពី​សាវតា នៃ​ការបង្កើត សមាសភាព និង​រចនាសម្ព័ន្ធ​គជប ដំណើរការ​បោះឆ្នោត អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្សនយោបាយ បណ្តឹង​បោះឆ្នោត រួមទាំង​សេចក្តី​ថ្លែង​ការណ៍​​របស់​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​នយោបាយ​អន្តរជាតិ​នានា លើ​ដំណើរ​ការ​​បោះឆ្នោត នៅ​កម្ពុជា កាលពី​ថ្ងៃទី២៨កក្កដា ការស្នើសុំ​បង្កើត​យន្តការ​ថ្មី ដោយមាន​ការ​ចូល​រួម​​ពី​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល និង​សេចក្តីសន្និដ្ឋាន។ ...

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130906-nec-white-book

ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ នៅ​ថ្ងៃនេះ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៦កញ្ញា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ លើ​ការដោះស្រាយ​បណ្តឹង​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​ជំនុំជម្រះ​បណ្តឹង​លើកចុងក្រោយ នៅ​ព្រឹក​នេះ ចូលដល់​មណ្ឌលបោះឆ្នោត នៅ​ខេត្តកណ្តាល៕ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី៦កញ្ញា​នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​បើកសវនាការ​លើកចុងក្រោយ លើ​ការដោះស្រាយ​បណ្តឹង​បដិសេធ​នឹង​លទ្ធផល​បោះឆ្នោត ដែល​ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ សវនាការ​ជំនុំជម្រះ​បណ្តឹង​លើកចុងក្រោយ នៅ​ព្រឹក​នេះ ចូលដល់​មណ្ឌលបោះឆ្នោត នៅ​ខេត្តកណ្តាល៕ ...

http://www.khmer.rfi.fr/cambodia/20130906-election-judge

សាលា​​រាជធានី​​ភ្នំពេញ​អនុញ្ញាត​​ឲ្យ​​គណបក្ស​​សង្គ្រោះជាតិ ធ្វើ​​មហា​បាតុកម្ម​

បន្ទាប់​ពីកិច្ច​ប្រជុំ​ជាង​៣​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​៣ខែ​កញ្ញា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំងធ្វើ​ បាតុកម្ម​អហិង្សា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៧​កញ្ញា​ខាង​មុខ​នេះ​ហើយ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ក្រោម​​កិច្ច​ព្រម​ព្រៀង ​រវាង​ភាគី​ទាំង​សង​ខាង ទាំង​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ម្ចាស់​សំណើ។ លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ កាល​ពី​យប់​ថ្ងៃ​ទី​៣​ខែ​ កញ្ញា​ថា ការ​សម្រេច​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រជុំ​ពិភាក្សា​យ៉ាង​ល្អិត​ល្អន់ រវាង​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​នោះ​រួម​មាន​តំណាង​​គណបក្ស​សង្គ្រោះជាតិ​​ជា​ម្ចាស់​សំណើ តំណាង​សាលា​រាជធានី​ភ្នំពេញ និង​លោក​ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ផង​ដែរ។ លោក​ឡុង ឌីម៉ង់ ឲ្យ​ដឹង​បន្ត​ថា តំណាង​គណបក្ស​សង្គ្រោះជាតិ គឺ​លោក ហូរ វ៉ាន់ បាន​ជម្រាប​ជូន​អង្គ​ប្រជុំ​ពី​គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម។ ជា​បាតុកម្ម​អហិង្សា​ដែល​គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈ​កម្មការ​ពិសេស​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​រក​ការ​ពិត និង​យុត្តិធម៌​នៃ​លទ្ធផល​បោះ​ឆ្នោត។ ជា​ចុង​ក្រោយ អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ថា ​មហាបាតុកម្ម​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក ហើយ​បញ្ចប់​ទៅ​វិញ​យ៉ាង​យូរ​នៅ​ម៉ោង​១២​ថ្ងៃ​ត្រង់ និង​គ្មាន​ការ​ដង្ហែ​​ក្បួន​ចល័ត ​ក្រោយ​ការ​ធ្វើ​បាតុកម្ម​ឡើយ។ ​ ...

អ៊ឹម រចនា
http://www.khmer.rfi.fr/Phnom-penh-municipality-agrees-on-cnrp-demonstration

គណបក្ស​សង្គ្រោះ​ជាតិ​បរា​ជ័យ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

នៅ​ថ្ងៃទី៣១ សីហា​នេះ គឺជា​លើក​ទី១ហើយ​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើកសវនាកា​លើក​ទី១របស់ខ្លួន​ដើម្បី​ដោះស្រាយ​បណ្តឹង​ស្តីពី​ ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​បណ្តឹងទាស់​នឹង​លទ្ធផល​បោះឆ្នោត​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តក្រចេះ។ តែ​ទីបំផុត​ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ដោះស្រាយ​បណ្តឹង​បោះឆ្នោត នោះ បានសម្រេច​តម្កល់​សេចក្តីសម្រេច​របស់​គ.ជ.ប និង​ប្រកាស​បិទផ្លូវ​តវា​ជា​ស្ថាពរ។ នុង​សវនាការ​ពេញ​មួយថ្ងៃ​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ដើមបណ្តឹង​ក្នុង​សំណុំរឿង​ប្តឹង​ទាស់​ស្តី​ ភាពមិន​ប្រ​ក្រ​ក្រ​តី​នៃ​ការបោះឆ្នោត និង​បណ្តឹង​ទាំ​ស់​លទ្ធផល​បោះឆ្នោត​នៅ​មណ្ឌល​ខេត្តក្រចេះ​នោះ បានទទួល​បរាជ័យ​ហើយ។ បរាជ័យ​ព្រោះតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែលជា​ស្ថាប័ន​កំពូល​ដោះស្រាយ​ភាព​ បណ្តឹង​បោះឆ្នោត​នោះ បានចាត់ទុក​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត គជប​នៅ​ថ្ងៃទី១៥សីហា ថា​បានការ និង​តម្រូវឱ្យ គ.ជ.ប ត្រូវ​ចាត់វិធានការ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ទាំង៨ ដែល​បាន​បណ្តាលឱ្យ​កញ្ចប់​សុវត្ថិភាព “ក”ចំហ។ ហើយ​សវនាការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បិទផ្លូវ​តវា​ជា​ស្ថាពរ។ តែ​យ៉ាងណាក៏ដោយ លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ និង ជា​អ្នកទទួលបន្ទុក​ការ​បោះឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុខ​ទីស្នាក់ការ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ក្រោយ​ការបញ្ចប់​សវនាការ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ទទួល​យក​បាន​ទេ​នូវ​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ។ លោក គួ​យ ប៊ុន​រឿន បាន​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ងាក​មករក​ភាពយុត្តិធម៌​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ​ ទៅកាន់​តុលាការ​ជា​បន្ត។ ...

http://www.khmer.rfi.fr/cambodia/20130831-ncrp-fail-at-ccc

ការ​ផ្ទៀងផ្ទាត់​​នៅ​​​មណ្ឌល​​បាត់​ដំបង៖​ខុស​​តួលេខ​​តែ​​១​​សន្លឹកឆ្នោត​​ប៉ុណ្ណោះ​​សម្រាប់​​គណបក្ស​​ធំៗ​​ទាំង២ ​

ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​ សុវត្ថិភាព”ក” នៅ ៨ ការិយាល័យ នៅ​ខេត្តបាត់ដំបង បាន​ចំណាយពេល​ប្រហែល ២ ម៉ោង​ប៉ុណ្ណោះ។ ការពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព”ក” នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដូច​នីតិវិធី​ពិនិត្យ​ផ្ទៀងផ្ទាត់​កញ្ចប់​សុវត្ថិភាព​បោះឆ្នោត​លើក​មុន គឺ​ការពិនិត្យ​ផ្ទៀងផ្ទាត់​សំឡេងឆ្នោត​នោះ ត្រូវបាន​បើក​ធ្វើ​ជា​សាធារណៈ។ តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ ៣ រូប បាន​អញ្ជើញ​ចូលរួម ព្រមទាំង​តំណាង​គ.ជ.ប តំណាង​គណបក្ស​នយោបាយ និង​អ្នកកាសែត បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ការកត់ត្រា​សំឡេងឆ្នោត តាម​ទម្រង់ ១១០២ ១១០៨ និង​ផ្ទាំង​ក្រដាស​ធំ។ ជា​លទ្ធផល ទូទាំង ៨ ការិយាល័យ​នោះ មានការ​ស្រង់ លើស​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១ សំឡេង។ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវគេ​ស្រង់​សំឡេង​លើស ១ សំឡេង​ដែរ។ បន្ទាប់ពី​រុករក​កញ្ចប់​សុវត្ថិភាព​”ក” អស់​ពេល​ជាង ១ ម៉ោង ចាប់ពី​ម៉ោង ៨ ព្រឹក​មិញ ក្រុមការងារ​របស់គ.ជ.ប ...

http://www.khmer.rfi.fr/Battambang-election-result-verified

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​បរ​ទេស​​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​ដំណោះស្រាយ​បោះ​ឆ្នោត​

សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង​បាន​ នាំគ្នា​ធ្វើ​បាតុកម្ម ​នៅ​ទីក្រុង​ប៉ារីស ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ ​ចំពោះ​ភាព​មិនប្រក្រតី​ក្នុង​ពេល​ បោះឆ្នោត។ ​បាតុកម្ម​​ពីរ​​ទៀត​​ត្រូវ​បាន​​គ្រោង​​ឡើងជា​​បន្ត​បន្ទាប់​​ នៅ​​ថ្ងៃ​ទី ​២៦ សីហា​​នេះ​​ នៅ​​ពីមុ​ខ​ទីស្នាក់ការ​​​​អង្គ​ការស​ហប្រ​ជាជា​តិ​​ទីក្រុង​​ ហ្ស៊ឺ​​ណែវ​ ប្រទេស​​ស្វី​ស ​និង​​នៅ​​ថ្ងៃ​ទី ​៣០ ​សីហា នៅ​​ពី​មុខ​ទីស្នាក់​​ការ​​សហភា​ព​អឺរ៉ុប​​ នៅ​​ទីក្រុង​ព្រុចសែល​ ប្រទេស​​ប៊ែ​ល​​ហ្ស៊ិ​ក​ ​ដើម្បី​​ទាម​ទារ​​ឲ្យ​​មាន​​គណៈកម្ម​ការ​ឯក​រាជ្យ ​​​ដោះ​ស្រាយ​​ភាព​មិន​ប្រក្រ​តី​​នៃ​ការបោះ​ឆ្នោត​។ នៅឯ​​ក្នុងប្រទេស​កម្ពុជា​ឯណេះ​​វិញ​ ស្ថាន​ភាព​​ហាក់​ដូច​ជា​​ស្ងប់​ស្ងាត់​​បន្តិច​​ ខណៈ​ដែល ​គ.ជ.ប គ្រោង​​បើក​​កញ្ចប់​​សុវត្ថិភាព​​ នៅ​​ថ្ងៃ​អាទិត្យ​​ស្អែក​។ មួយថ្ងៃ​ក្រោយ​ពី​មាន​បាតុកម្ម​របស់​សហគមន៍​ខ្មែរ នៅ​ប្រទេស​បារាំង កាល​ ពី​រសៀល​ថ្ងៃ​សៅរ៍ ២៤សីហា មហា​បាតុកម្ម​មួយទៀត​​របស់​អ្នកគាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ ​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃអាទិត្យ​ទី២៦ សីហា​នេះ ​នៅ​ពីមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ទីក្រុង​ហ្ស៊ឺ​ណែវ។ អ្នករៀបចំ​បាតុកម្ម​កំពុង​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ។ រីឯ​អ្នក​មិនបាន​ចូលរួម ​ក៏ត្រូវ​បាន​គេ​ស្នើសុំ​ឲ្យ​ចុះហត្ថលេខា​លើ​ញត្តិ​ មួយ​ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ​របស់​អ្នករៀបចំ​បាតុកម្ម​ ដែល​ត្រូវបាន​គេ​ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ញត្តិ​ទាំងនោះ​នឹង​ត្រូវគេ​ប្រគល់ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ ប្រចាំ​កម្ពុជា ​លោក សូ​រី​យា ប្រាសាទ ស៊ូ​ប៊ែ​ឌី ផងដែរ។ ញត្តិ​នោះ​មានន័យ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា​ បង្កើត​គណៈកម្មការ​ឯករាជ្យ​​ដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ ការបោះឆ្នោត។ ...

http://www.khmer.rfi.fr/manifestations-soutenant-opposition-a-l-etranger

បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ព្រម​ព្រៀង​លើការ​ថែរក្សា​សន្តិ​ភាព​

គ្មាន​ការវិវត្តន៍​​ថ្មី​ដែល​ត្រូវបាន​ រកឃើញ​ដោយ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ ក្នុង​ដំណោះស្រាយ​នៃ​បញ្ហា​ ការបោះឆ្នោត​ឡើយ នៅក្នុង​ជំនួប​ទ្វេភាគី​ នៅ​ថ្ងៃរសៀល​ថ្ងៃ​អង្គារ ​ម្សិលមិញ។ ប៉ុន្តែ បើតាម​ការអះអាង​រប​ស់លោក​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​​លើ​ចំនុច​សំខាន់​មួយ គឺ​ការថែរក្សា​សន្តិភាព។ អ្នកនយោបាយ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ជួបគ្នា​កាលពី​រសៀល​ថ្ងៃ​អង្គារ​  ម្សិលមិញ​នោះ មិនបាន​ថ្លែងប្រាប់​អ្នកកាសែត​ច្បាស់លាស់​ថា ពួកគេ​បាន​និយាយ​អំពី​ប្រធានបទ​អ្វី​ពិតប្រាកដ​ឡើយ។ ក្រោយ​ជួបគ្នា​លើក​ទី៣ តំណាង​គណបក្ស​ទាំងពីរ​បានត្រឹមតែ​បញ្ជាក់​ឡើងវិញ​ថា ពួកគេ​បាន​ផ្តើម​ស្វែងយល់​ជំហរ​ពីគ្នា​ទៅវិញទៅមក។ ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ជាម យៀប បាន​ប្រាប់​វិទ្យុ​បារាំង​អោយដឹងថា ចំនុចរួម​សំខាន់​មួយ​ដែល​គណបក្ស​ទាំង​ពីរបាន​ឯកភាព​ជាមួយគ្នា គឺ​ការថែរក្សា​សន្តិភាព​របស់​កម្ពុជា។ លោក​ជាម យៀប​ មិនបាន​មាន​វត្តមាន​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ដែល​គណបក្ស​ប្រជាជន​ កម្ពុជា បាន​ដឹកនាំ​ដោយ​លោក ព្រុំ សុខា​នោះឡើយ។ ប៉ុន្តែ ប្រសិនបើ​គេ​ជឿ​ប្រសាសន៍​របស់ ជាម យៀប​នោះ គណបក្ស​ទាំង​ពីរបាន​និយាយ​អំពី​បញ្ហា​សន្តិសុខ​សង្គម ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រកាន់​ជំហរ​ចុងក្រោយ​ដោយ​ការដឹកនាំ​មហា​ បាតុកម្មអហិង្សា ហើយ​​អាជ្ញាធរ​នៃ​រដ្ឋាភិបាលចាំផ្ទះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​ ត្រៀមកំលាំង​បង្ក្រាប ក្នុងករណី​ហិង្សា​ដែរ។ ...

http://www.khmer.rfi.fr/CPP-CNRP-agree-to-keep-peace

បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះឆ្នោត​​វាយ​តម្លៃ​ថា មាន​ភាព​មិន​ប្រក្រតី​​​ ​ច្រើនជាង​​​១ម៉ឺន​ករណី​​

បន្ទប់​ស្ថានការណ៍​នៃ​ក្រុម​​អង្គការ​  និង​សមាគម​មិនមែន​រដ្ឋាភិបាលវាយ​តម្លៃថា បាន​រក​ឃើញ​មានភាព​មិន​ប្រក្រតី​ច្រើន​ជាង ១ម៉ឺន​១ពាន់ករណី។ ភាព​មិន​ប្រក្រតី​ទាំង​នេះ បាន​បណ្ដាយ​ឱ្យ​មាន​ការ​បាត់​បង់សិទ្ធិ អ្នក​បោះឆ្នោត​ជា​ច្រើន និង​កង្វះ​នូវភាព​យុត្តិធម៌​ក្នុង​ការ​ចាត់​ចែង​ការ​បោះឆ្នោត។ តាម​ការ​អង្កេត​របស់​អង្កការ​ខុមហ្វ្រែល ទៅលើ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ដែលគ្មាន​ស្នាម​ទឹកខ្មៅ​នៅលើ​ចង្អុលដៃ​  បង្ហាញថា មាន​៤៦% បានទៅដល់​ការិយាល័យ បោះឆ្នោត ប៉ុន្តែ​ ពួកគាត់​មិនបានបោះឆ្នោត ដោយ​សារតែរក​ឈ្មោះ​ ឬការិយាល័យ​មិន​ឃើញ គ្មានឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ប្រើប្រាស់ ក្នុង​ការ​បោះឆ្នោត និងខុសទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​​រួមមួយ រវាង​ក្រុមអង្គការ និងសមាគម​មិនមែន​រដ្ឋាភិបាល ដែល​បានចេញ​ផ្សាយ ក្នុង​ថ្ងៃ​ទី២១ សីហានេះ បន្ថែម​ដែរថា តាម​ការអង្កេតមួយ​ទៀត ​​បាន​រក​ឃើញ មាន៦០% នៃការិយាល័យ​បោះឆ្នោត ប្រជាពលរដ្ឋ​មានឯកសារ​បញ្ជាក់អត្តសញ្ញាណ​ត្រឹមត្រូវ ប៉ុន្តែ​ មិន​អាច​រកឈ្មោះ​ឃើញក្នុង​បញ្ជីបោះឆ្នោត។ សូមបញ្ជាក់ថា បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត ជា​កន្លែង​រាយការណ៍ភាព​មិន​ប្រក្រតី​ផ្សេងៗ ដែល​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាង៣០ រង់​ចាំ​ទទួល​​ព័ត៌មាន​ពីអ្នក​សង្កេតការណ៍​បោះឆ្នោត។ ហើយ​បន្ទាប់​ពីមាន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ក្រុមសង្គមស៊ីវិលខាង​លើ​យល់​ថា ជា​លទ្ធផល​ជា​មួយ​ផល​វិបាក​ចេញ​មក​ពីភាព​មិន​ប្រក្រតី​ជាច្រើន​ ក្នុង​កំឡុង​ពេល​បោះឆ្នោត។ បន្ថែម​លើ​នេះដែរ ភាព​មិន​ប្រក្រតី​ជា​ច្រើន​បាន​កើត​មាន ឡើង​ ត្រូវបាន​បន្ទប់​ស្ថាន​ការណ៍​បញ្ជាក់​បន្ថែម​ថា​ មាន​ច្រើន​ក្នុង​ ខេត្ត​ចំនួន បី គឺខេត្ត​កណ្ដាល បន្ទាយមានជ័យ ...

http://www.khmer.rfi.fr/Irregularites-plus-de-dix-milles-cas-selon-security-room-election

ប្រមុខ​​ការ​ទូត​​ចិន​​ជំរុញ​ឲ្យ​​កម្ពុជា​​ដោះ​ស្រាយ​​បញ្ហា​​នយោបាយ​​ដោយ​​សន្តិ​វិធី​​

លោក​ វ៉ាង យី​ រដ្ឋមន្ត្រី​ការបរទេស​​ចិន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​​ភ្នំពេញ​ បាន​​ជំរុញ​​ឲ្យ​កម្ពុជា​ដោះស្រាយ​​បញ្ហា​​បោះឆ្នោត​ដោយ​​សន្តិវិធី​តាម​រយៈ ​កិច្ច​ពិភាក្សា​គ្នា​។ ​ការជំរុញ​បែប​នេះបាន​ធ្វើឡើង​ខណៈ​ដែល​កម្ពុជា​កំពុង​ជួប​ភាព​តានតឹង​ខាង​ នយោបាយ​​ដោះស្រាយ​មិន​ចេញ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ។​ ប៉ុន្តែ ប្រមុខការទូតទីក្រុងប៉េកាំង​បានគាំទ្រ​យ៉ាងចំហ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្នុង​ឋានៈ​ជា​គណបក្ស​​ឈ្នះឆ្នោត។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួមគ្នា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​សណ្ឋាគារ​ អាំងទែ​កុងទីណង់​តាល់​  លោក​ វ៉ាង យី ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ បាន​សម្តែង​ការគាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​រដ្ឋាភិបាល​របស់​លោក​នាយក​ រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ឈ្នះឆ្នោត​ភាគច្រើន​នៅ​ក្នុង​ រដ្ឋសភា។ ​ជាការ​ឆ្លើយ​តប​ លោក​ ហោ ណាំហុង​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​ចិន​ដែល​បាន​ គាំទ្រ​លទ្ធផល​បោះឆ្នោត​នៅ​ពេល​នេះ។​ ​យ៉ាងណា​ក៏ដោយ​ ប្រមុខ​ការទូត​ទីក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​នយោបាយ​នៅ​ កម្ពុជា​​ដោះស្រាយ​បញ្ហា​ដោយ​សន្តិ​វិធី​តាមរយៈ​ការចរចា​គ្នា​ដើម្បី​ឈាន​ទៅ ​បង្កើត​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថ្មី​នៅ​ពេល​ខាង​មុខ។ ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ឯ​វិមាន​សន្តិភាព​នាព្រឹក​ថ្ងៃ​ពុធ​​ទី​ ២១​ សីហា​នេះ ​រដ្ឋមន្ត្រី​ការបរទេស​ចិន​​ក៏បាន​ជំរុញ​បញ្ហា​នេះ​​ដូច​គ្នា​ដែរ។​ នៅ​ក្នុង​​ជំនួប​​ជា​ង​ ២ ​ម៉ោង​នោះ ​ប្រមុខ​ការទូត​ចិន​​បាន​​សាទរ​​ចំពោះ​​ការបោះឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ ​អាណត្តិ​ទី៥​នៅ​កម្ពុជា​​កាលពី​ថ្ងៃ​ទី​ ២៨ ​កក្កដា ​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​បាន​ឈ្នះ​​កៅអី​​ភាគច្រើន​នៅ​ក្នុង​​ ...

http://www.khmer.rfi.fr/Cambodia-china-politic

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាជ្ញាធរ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្តិត​មេ​ដៃ​គាំ​ទ្រ​លទ្ធផល​បោះឆ្នោត

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ដែល​អាជ្ញាធរ​មូលដ្ឋាន បាន​បង្ខិតបង្ខំ​ប្រជាជន អោយ​ចុះហត្ថលេខា​គាំទ្រ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ដែល​បានប្រកាស​​ដោយ​គ.ជ.ប​ កាលពី​ថ្ងៃទី១២ សីហា។​ យ៉ាងណាក៏ដោយ ​មន្ត្រី​រដ្ឋា​ភិ​បាល លោក ផៃ ស៊ី​ផាន ហាក់​មិន​ជឿថា​ ប្រជាជន​កម្ពុជា​សម​យ័​នេះ​មានការ​ខ្លាចរអារ​នឹង​អាជ្ញាធរ​តំបន់​នោះទេ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានអោយដឹង​តាមរយៈ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃទី១៩ សីហា​ថា ខ្លួន​បានទទួល​របាយការណ៍​ដ៏​គួរអោយ​ព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​ នៅ​សង្កាត់ ​ទឹកល្អក់១ ក្នុង​រាជធានី​ភ្នំពេញ ដែល​ទទួល​គំនាប​ពី​អាជ្ញាធរ​ក្នុងការ​ចុះហត្ថលេខា​លើ​ញត្តិ​​គាំទ្រ​លទ្ធផល​ បោះឆ្នោត ។ សេចក្តី​ថ្លែង​ការ​នោះ បានអោយដឹងថា នៅ​សង្កាត់​ទឹកល្អក់​ទី១ អាជ្ញាធរ​បានធ្វើ​ញត្តិ​ដែល ​មានន័យ​​​គាំទ្រ​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ គ.ជ.ប កាលពី​ថ្ងៃទី១២ សីហា។  ញត្តិ​នោះ​​ក៏​មានន័យ​ប្រឆាំងនឹង​អ្នកនយោបាយ ដែល​អំពាវនាវ​អោយមាន​មហា​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ផងដែរ។ ដោយ​ការបង្ខំ​របស់​អាជ្ញាធរ ប្រជាជន​មួយចំនួន​ក្នុង​សង្កាត់​ទឹកល្អក់​ បាន​បង្ខំចិត្ត​ចុះហត្ថលេខា​លើ​ ញត្តិ​នោះ ដោយ​ខ្លាច​ថា​ ប្រសិនបើ​ពួកគាត់​មិន​ព្រម​ចុះ​ហត្ថលេខា​គាំទ្រ​ញត្តិ​នោះទេ គ្រួសារ​​របស់​ពួកគាត់​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់។ ទង្វើ​បែបនេះ​ ធ្វើអោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្កោលទោស​ថា វា​ពុំ​ស្របតាម​គោលការណ៍​បោះឆ្នោត​ដោយ​សេរី និង យុត្តិធម៌ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ។ ...

http://www.khmer.rfi.fr/cchr-issue-over-athority-focre-people

លោក ​គល់ បញ្ញា​៖ ​គេ​មិន​អាច​បើក​កញ្ចប់​សុវត្ថិ​ភាព​ទាំង​អស់​បាន​ទេ ​តែ​គេ​​អាចបើក​​ផ្ទៀង​ផ្ទាត់​ខ្លះ​បាន​

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​សម្រាប់​ថ្ងៃ​សៅរ៍​នេះ​គឺ លោក គល់ បញ្ញា នាយក​អង្គការ​សង្កេតការណ៍​​បោះឆ្នោត​ខុមហ្វ្រែល ( Comfrel)។ ឆ្លើយតប​នឹង​សំណួរ​បស់ ប៉ែន បូ​ណា លោក គល់ បញ្ញា អះអាងថា អ្វីដែល​លោក​សង្កេតឃើញ​ក្នុង​ភាពមិនប្រក្រតី​មួយចំនួន​នោះ ​គឺជា​កង្វះខាត​ បច្ចេកទេស​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក​សំណូមពរ​ឲ្យ គ.ជ.ប បើកទូលាយ​ជាង​នេះ​បន្តិច​ ដោយ​យល់ព្រម​ឲ្យ​មានការ​ផ្ទៀងផ្ទាត់​ឯកសារ​ក្នុង​ កញ្ចប់​សុ​វត្ថិ​ភាព​មួយចំនួន ​ដើម្បី​ដឹង​អំពី​ទំហំ​នៃ​ភាពមិនប្រក្រតី។ ...

http://www.khmer.rfi.fr/cambodia-comfrel-kul-panha

គ.ជ.ប.ចាប់​ផ្ដើម​ដោះស្រាយ​បណ្ដឹង​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៧​បណ្ដឹង

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ចាប់​ផ្ដើម​ចាត់​ការ​បណ្ដឹង​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្ដឹង​អំពី​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត ចាប់​ពី​ថ្ងៃ​ទី​១៥ សីហា នេះ​ត​ទៅ​ហើយ។ តែ​គ្រាន់​តែ​បើក​ឆាក​ដោះស្រាយ​បណ្ដឹង​នៅ​ថ្ងៃ​ដំបូង​ភ្លាម ក៏​មាន​បញ្ហា​ភ្លែត​ដូច​ដែល​គេ​រំពឹង​ទុក​កន្លង​មក គឺ​បក្ស​សង្គ្រោះ​ជាតិ ចោទ គ.ជ.ប ថា ដោះស្រាយ​បណ្ដឹង​របៀប​អាថ៌កំបាំង​ស្ងាត់ៗ មិន​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​បាន​អំពាវនាវ​ឲ្យ​អ្នក​សង្កេត​ការណ៍​ចូល​រួម​ពិនិត្យ​ទាំងអស់​គ្នា និង​ជួយ​ធ្វើ​ជា​សាក្សី​ផង។ គ.ជ.ប បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ សីហា ថា គ.ជ.ប បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​បក្ស​សង្គ្រោះ​ជាតិ សរុប​ចំនួន ១៧​បណ្ដឹង​នៅ​ទូទាំង​ប្រទេស។ ទាក់ទង​ការ​ដោះស្រាយ​បណ្ដឹង​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា គ.ជ.ប បាន​ពិនិត្យ​បណ្ដឹង​មក​ពី​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី១៥ សីហា ហើយ​នឹង​ពិនិត្យ​សម្រេច​បណ្ដឹង​មក​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​បន្តបន្ទាប់។ សេចក្ដី​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​បក្ស​សង្គ្រោះ​ជាតិ ដាក់​ពាក្យ​បណ្ដឹង​ទៅ គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១៤ សីហា ប្ដឹង​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ ចំនួន ១៧​ករណី នៅ​មណ្ឌល​ខេត្ត​ក្រចេះ ...

http://www.rfa.org/khmer/news/politics/NEC-begins-to-review-CNRP-complaint-08152013093506.html

គជប អនុវត្តតាមនីតិវិធី រង់ចាំទទួលបណ្តឹង និង​ត្រៀម​ប្រកាស​លទ្ធផលបោះឆ្នោត​ផ្លូវការ

ក្រោយ​ពី​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​បាន​បង្ហាញ​ពី​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង ៨ នៅ​តាមមណ្ឌល​ខេត្តរាជធានី ចំនួន ២៤ ទូទាំង​ប្រទេស គជប រង់ចាំ​ទទួល​បណ្តឹង​ជំទាស់​នឹង​លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និង​ត្រៀមប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ។ លទ្ធផល​បោះឆ្នោត​ផ្លូវការ ដែល​គជប នឹង​ត្រូវ​ប្រកាស ក្នុង​រយៈពេល ៧២ ម៉ោង ក្រោយ​ពី​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន ហើយ​មិនមាន​បណ្តឹងតវ៉ា។ តែ​បើ​មាន​បណ្តឹង​តវ៉ា ប្រឆាំង​នឹង​លទ្ធផលបោះឆ្នោត​បណ្តោះអាសន្ន នោះ​លទ្ធផល​ផ្លូវការ នឹង​ត្រូវ គជប ប្រកាស​យ៉ាងយូរ ត្រឹម​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។ ...

http://www.khmer.rfi.fr/cambodia/20130814-election-result

គ.ជ.ប.​ទទួល​បាន​របាយ​ការណ៍​​ចំនួន​៤៨ ស្ដី​​ពី​​ភាព​​មិន​​ប្រក្រតី​ ជុំវិញ​​ការ​បោះឆ្នោត

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. ទទួល​បាន​របាយការណ៍​សរុប​ចំនួន ៤៨​ពី​រាជធានី និង​ខេត្ត ចំនួន ១១។ ដែល​ករណី​ជា​ច្រើន ក្នុង​របាយការណ៍ គ.ជ.ប. អះអាង​ថា បានពិនិត្យ និង​ដោះស្រាយ​តាមច្បាប់​បោះឆ្នោត​ហើយ។ នេះ​បើ​តាម​​សេចក្ដី​ប្រកាស​​ព័ត៌មាន មួយ​របស់​គ.ជ.ប. ចុះថ្ងៃអាទិត្យ​ទី ១១ សីហា​ ឆ្នាំ​ ២០១៣។ របាយការណ៍​ចំនួន​៤៨ ករណី​ខាងលើ ត្រូវ​បាន​គ.ជ.ប. ទទួល​បាន​រវាង​ពីថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី ៦ សីហា ដែល​មាន​ករណីមួយចំនួនធំ​ក្នុងរបាយការណ៍ ត្រូវ​បាន​ភាគីពាក់ព័ន្ធ បាន​ដាក់​ពាក្យ​ប្ដឹង មក​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាម​ឋានានុក្រម។ ហើយ​មក​ដល់​ពេល​នេះ គ.ជ.ប. ក៏បាន​យក​មក​ពិនិត្យ និង​ដោះស្រាយ និង​សម្រេច ក្នុង​ក្របខ័ណ្ឌ​ច្បាប់បោះឆ្នោត រួច​រាល់​ហើយ​ផង​ដែរ។ ក្នុង​របាយការណ៍ ត្រូវ​បាន​គេ​រក​ឃើញ​ថា ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​ច្រើន នៅ​រាជធានី​ និង​ខេត្ត​ចំនួន ១១ ដែល​មាន​ដូចជា៖ ភ្នំពេញ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កណ្ដាល ...

http://www.khmer.rfi.fr/cambodia/20130811-election-report-NEC

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​ការ​គុំ​កួន​គ្នា​ក្រោយ​ការ​បោះ​ឆ្នោត

នៅ​ថ្ងៃ​ ចន្ទ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ប្រមូល​ផ្តុំគ្នា​ ក្រោម​ស្លាក គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​បំភិតបំភ័យ ការ​គុំ​កួ​ន ការគំរាមកំហែង​ក្នុងចំណោម​ប្រជាពលរដ្ឋ​មួយចំនួន​ក្រោយ​ការ​បោះឆ្នោត។ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ​អះអាងថា បញ្ហា​ហិង្សា​ដោយ​ពាក្យសម្ដី​កំពុង​កើតឡើង​ពី​ក្រុមគាំទ្រ​គណបក្ស​នយោបាយ​ មួយ ទៅ​គណបក្សនយោបាយ​មួយ​ផ្សេងទៀត ពិសេស​ការគំរាមកំហែង​ពី​មន្ត្រី​ថ្នាក់មូលដ្ឋាន ដូចជា​មេភូមិ មេឃុំ     ​​​ និង​អាជ្ញាធរ​មួយចំនួន ​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច បាន​គំរាម​ទៅលើ​សកម្មជន​គណបក្ស​ប្រឆាំង បន្ទាប់ពី​ការបោះឆ្នោត ។ ...

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/civilsociety-worry-after-election

Contact us

Contact us

Do you have questions on the content published by Open Development Cambodia (ODC)? We will gladly help you.

Have you found a technical problem or issue on the Open Development Cambodia (ODC) website?

Tell us how we're doing.

Do you have resources that could help expand the Open Development Cambodia (ODC) website? We will review any map data, laws, articles, and documents that we do not yet have and see if we can implement them into our site. Please make sure the resources are in the public domain or fall under a Creative Commons license.

File was deleted
ERROR!

Disclaimer: Open Development Cambodia (ODC) will thoroughly review all submitted resources for integrity and relevancy before the resources are hosted. All hosted resources will be in the public domain, or licensed under Creative Commons. We thank you for your support.

MRTwu
* The idea box couldn't be blank! Something's gone wrong, Please Resubmit the form! Please add the code correctly​ first.

Thank you for taking the time to get in contact!