គ.ជ.ប​ប្រ​កាស​​លទ្ធ​ផល​​បោះ​ឆ្នោត​​​​ផ្លូវ​ការ​ គណ​បក្ស​​ប្រ​ជា​ជន​​នៅ​តែ​​ឈ្នះ

ដូច​​ការ​​គ្រោង​​ទុក​ គណៈ​កម្មាធិការ​ជាតិ​​រៀប​​ចំ​​ការ​​បោះ​​ឆ្នោត​ ហៅ​​កាត់​​ថា ​គ.ជ.ប បាន​​ប្រកាស​​លទ្ធ​ផល​​ផ្លូវ​​ការ​​នៃ​​​ការ​​​បោះ​​ឆ្នោត​​តំណាង​​ រាស្ត្រ​​ នីតិ​កាល​​ទី​៥​ ឆ្នាំ​​២០១៣។ ជា​លទ្ធ​ផល​​ដែល​​បង្ហាញ​​ថា គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​ទទួល​​បាន​​៦៨​​អាសនៈ ​ខណៈដែល​​គណ​បក្ស​​​សង្គ្រោះ​​ជាតិ​ ទទួល​​បាន​ ​៥៥​អាសនៈ។

នៅក្នុង​ការប្រកាស​លទ្ធ​ផល​ផ្លូវការ​របស់​គ.ជ.ប នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី៨ កញ្ញា​នេះ មាន​គណបក្ស​យោ​បាយ​តែ​ពីរ​គត់ ​ដែល​បានទទួល​អាសនៈ​នៅក្នុង​រដ្ឋសភា នីតិកាល​ទី៥ថ្មី​នេះ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ការប្រកាស​លទ្ធផល​ផ្លូវការ​របស់ គ.ជ.ប បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាស​នៈ​ចំនួន៦៨ ខណៈដែល​គណ​សង្គ្រោះ​ជាតិ​ទទួលបាន​អ​ាសនៈ​សរុប​ចំនួន៥៥។ តារាង​លទ្ធផល​ផ្លូវការ​នេះ​​បាន​បង្ហាញថា គណបក្ស​ប្រជាជន​ទទួលបាន​សំឡេងឆ្នោត​សរុប​ទូទាំង​ ប្រទេស៣លាន២សែន៣ម៉ឺន៥ពាន់៩៦៩សំឡេង។ ចំណែក​គណបក្ស សង្គ្រោះ​ជាតិ​ ទទួល​បាន​សំឡេងឆ្នោត​សរុប​ទូទាំងប្រទេស​ចំនួន ២លាន៩សែន៤ ម៉ឺន៦​ពាន់ ១៧៦​សំឡេង។ គួរ​បញ្ជាក់ថា លទ្ធផល​ផ្លូវការ​នេះ​មិន​ខុសគ្នា​ពី​លទ្ធផល​បណ្ដោះអាសន្ន​ដែល គ.ជ.ប ធ្លាប់​បាន​ប្រកាស​កាលពី​ថ្ងៃទី១២សីហា កន្លងមក​នោះទេ។ ជា​លទ្ធផល​ដែល​ទទួលរង​ការរិះ​គន់​ពី​គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ដោយ​សារបាន​រកឃើញ​មាន​ភាព​មិនប្រក្រតី​ជាច្រើន​នៅមុន និង​នៅក្រោយ​ការបោះឆ្នោត រហូត​ឈានដល់​មាន​មហា​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឆាំងនឹង​ លទ្ធផល​នេះ ដោយ​ទាមទារ​ឲ្យ​បង្កើត​គណៈ​ក​ម្មការ​ចម្រុះ​ឯករាជ្យ​​ស៊ើប​អ​ង្កើ​តរក​ ភាពមិនប្រក្រតី​នេះ។…

គឹម យុទ្ធណា
http://www.khmer.rfi.fr/election-result-PPC-still-win