គជប ផ្សព្វផ្សាយ​ ពីសៀវភៅស ស្តីពីការ​បោះឆ្នោត

គណកម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត គ​ជប កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី៥កញ្ញា​ម្សិលមិញ បានចេញ​ផ្សាយ​នូវ សៀវភៅ​ស ស្តីពី ការបោះឆ្នោត​សកល​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៥ នៃ​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ ឆ្នាំ២០១។

សៀវភៅ​ស កម្រាស់ ៥២ ទំព័រ ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស មាន ៣៨ ទំព័រ បាន​រៀបរាប់​ពិស្តារ អំពី​សាវតា នៃ​ការបង្កើត សមាសភាព និង​រចនាសម្ព័ន្ធ​គជប ដំណើរការ​បោះឆ្នោត អ្នក​សង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្សនយោបាយ បណ្តឹង​បោះឆ្នោត រួមទាំង​សេចក្តី​ថ្លែង​ការណ៍​​របស់​ប្រធានាធិបតី នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​នយោបាយ​អន្តរជាតិ​នានា លើ​ដំណើរ​ការ​​បោះឆ្នោត នៅ​កម្ពុជា កាលពី​ថ្ងៃទី២៨កក្កដា ការស្នើសុំ​បង្កើត​យន្តការ​ថ្មី ដោយមាន​ការ​ចូល​រួម​​ពី​អង្គការសហប្រជាជាតិ និង​អង្គការក្រៅរដ្ឋាភិបាល និង​សេចក្តីសន្និដ្ឋាន។…

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia/20130906-nec-white-book