គជប អនុវត្តតាមនីតិវិធី រង់ចាំទទួលបណ្តឹង និងត្រៀមប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ
ក្រោយពីប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលបានបង្ហាញពីសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង ៨ នៅតាមមណ្ឌលខេត្តរាជធានី ចំនួន ២៤ ទូទាំងប្រទេស គជប រង់ចាំទទួលបណ្តឹងជំទាស់នឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងត្រៀមប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។ លទ្ធផលបោះឆ្នោតផ្លូវការ ដែលគជប នឹងត្រូវប្រកាស ក្នុងរយៈពេល ៧២ ម៉ោង ក្រោយពីប្រកាសលទ្ធផលបណ្តោះអាសន្ន ហើយមិនមានបណ្តឹងតវ៉ា។ តែបើមានបណ្តឹងតវ៉ា ប្រឆាំងនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន នោះលទ្ធផលផ្លូវការ នឹងត្រូវ គជប ប្រកាសយ៉ាងយូរ ត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។…