ការបិទផ្លូវត្រូវបន្ទោសថាជាមូលហេតុបង្កហិង្សា
ភ្នំពេញៈ បន្ទាប់ពីឧបទ្ទវហេតុអំពើហិង្សាពីរដាច់ពីគ្នានៅរាជធានី ភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមសិទ្ធិមនុស្សកាលពីថ្ងៃម្សិលមិញ បានចង្អុលទៅការបិទផ្លូវរបស់ប៉ូលិសជាច្រើនកន្លែងក្នុងរាជធានី ភ្នំពេញ រួមទាំងមហាវិថីធំៗផង ថា ជាមូលហេតុមួយនៃការស្តីបន្ទោសក្នុងការបង្កបញ្ហានេះឡើង។
ការប៉ះទង្គិចគ្នា បានផ្ទុះឡើងផ្លូវ ស៊ីសុវត្ថិ កាលពីរសៀលថ្ងៃអាទិត្យនៅពេលដែលក្រុមអ្នកតវ៉ា ដែលសាក្សីឃើញផ្ទាល់ភ្នែកខ្លះ បាននិយាយថា ជាអ្នកនៅមូលដ្ឋានដែលព្យាយាមត្រឡប់ទៅផ្ទះវិញ បានបង្ខំចិត្តរើរបាំងប៉ូលិស ទោះបីត្រូវប្រឈមនឹងប៉ូលិសប្រឆាំងកុបកម្មទាំងហ្វូងក៏ដោយ។
ការ ប៉ះទង្គិចគ្នា បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀតត្រូវរបួសធ្ងន់ នៅល្ងាចនោះនៅស្ពានអាកាសក្បាលថ្នល់ ដែលបង្កឡើងដោយក្រុមអ្នកតវ៉ា ដែលបានទាញរបាំង ហើយបានគប់ដុំថ្មដាក់ប៉ូលិស ខណៈដែលមនុស្សរាប់រយនាក់ មិនអាចឆ្លងកាត់ស្ពានអាកាសនោះ។…
ឆាយ ច័ន្ទនីដា - Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/104010-2013-09-17-02-38-17