ការចរចាជាប់គាំងពេលលទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាស
ការចរចារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្ស សង្គ្រោះជាតិជុំវិញការស៊ើបអង្កេតពីភាពមិនប្រ ក្រតីក្នុងការបោះឆ្នោតបានជាប់គាំង បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប.) ចេញផ្សាយលទ្ធផលបឋមផ្លូវការនៃការបោះ ឆ្នោត ដែលគាំទ្រការអះអាងពីជ័យជម្នះរបស់ គណបក្សកាន់អំណាចក្នុងការបោះឆ្នោត។ អំឡុងកិច្ចចរចាជុំដំបូងនៅវិមានរដ្ឋសភា កាលពីថ្ងៃសុក្រ តំណាងគណបក្សទាំងពីរបានព្រមព្រៀងគ្នាថា អង្គការសហប្រជាជាតិអាចឃ្លាំមើលការសើុបអង្កេត ពីអ្វីដែលគណបក្សសង្គ្រោះជាតិអះអាងថា ជាការក្លែងបន្លំក្នុងបញ្ជីឈ្មោះបោះឆ្នោតជាទូទៅ និងការលួចបន្លំសន្លឹកឆ្នោតភ្លាមៗដោយគណបក្ស ប្រជាជនកាន់អំណាច និងគ.ជ.ប.។ ប៉ុន្តែ ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀង ស្តីពីសមាសភាពគណៈកម្មាធិការមួយដែលត្រូវធ្វើ ការស៊ើបអង្កេតពិតប្រាកដនិងដែលត្រូវដើរតួនាទី សម្របសម្រួលរវាងគណបក្សទាំងពីរ ដើម្បីបំបែកភាពទាល់ច្រកផ្នែកនយោបាយបច្ចុប្បន្ន ទេ។ អ្នកដឹកនាំការចរចាមកពីគណបក្សទាំងពីរបាន ឲ្យដឹងកាលពីម្សិលមិញថា ខ្លួនកំពុងរង់ចាំឲ្យភាគីម្ខាងទៀតបោះជំហាន បន្ទាប់ ហើយមិនប្រាកដថា តើការចរចារវាងគណបក្សទាំងពីរនឹងបន្តនៅពេល ណាឡើយ។ លោក សុន ឆ័យ ជាប្រធានក្រុមតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា គ.ជ.ប. ហ៊ានធ្វើការសម្រេចចិត្ត [ចេញផ្សាយលទ្ធផលនៃការបោះឆ្នោត] ដោយមិនបានពិគ្រោះជាមួយនឹងគណបក្សប្រជាជនកម្ពុជា ទេ។ ប្រសិនបើដូច្នោះមែន វាប្រាកដណាស់ថា គណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន លែងបង្ហាញជំហរនៅចំពោះមុខសាធារណជនថា ខ្លួនមានឆន្ទៈក្នុងការចូលរួមស៊ើបអង្កេតហើយ”។ លោក សុន ឆ័យ លើកឡើងថា គណបក្សទាំងពីរបានព្រមព្រៀងគ្នាអំឡុងការចរចា កាលពីថ្ងៃសុក្រថា ខ្លួននឹងទុក គ.ជ.ប. ដែលមជ្ឈដ្ឋានទូទៅមើលឃើញថា លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា នៅក្រៅសង្វៀន ហើយក៏បានវិលត្រឡប់ទៅគណបក្សរៀងៗខ្លួនវិញ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំបក្សរបស់ខ្លួនអំពី លក្ខខណ្ឌ ដែលភាគីនីមួយៗចង់ដាក់មុនពេលបង្កើត គណៈកម្មាធិការស៊ើបអង្កេត មុនពេលមានការចរចា បន្តទៀត។…