ក្រុមសហជីពប្រកាស់គាំទ្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅមុនការបោះឆ្នោត
កាលពីម្សិលមិញ សហជីពចំនួនពីរបាន ប្រកាស់ការគាំទ្ររបស់ខ្លួនចំពោះគណបក្សធំៗពីរក្នុងការបោះឆ្នោត នៅខែនេះ ដោយគណបក្សទាំងពីរនោះបានអះអាងថា ខ្លួនមា នការគាំទ្រពីកម្មករជាច្រើនក្នុងវិស័យកាត់ដេរនៅក្នុង ប្រទេសកម្ពុជា។ ខណៈដែលសហជីពសេរីកម្មករ ជាសហជីពចំណាស់ជាងគេនៅក្នុងប្រទេសនេះ ដែលបានប្រកាសជាផ្លូវការនូវការគាំទ្ររបស់ខ្លួនចំពោះគណ បក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ក្នុងពេលនោះដែរ ការដង្ហែរក្បួនដ៏ធំមួយ ដែលមានរថយន្តប្រហែល៥០០គ្រឿងនិងម៉ូតូចំ នួន២.០០០គ្រឿងបានដឹកកម្មករយ៉ាងច្រើននៅតាមផ្លូវក្នុងរាជ ធានីភ្នំពេញ ជួបជុំគ្នាដើម្បីគាំទ្រគណបក្សប្រជាជន កម្ពុជាផងដែរ។ លោក សំ អូន ប្រធានសហព័ន្ធសហជីពការងារកម្ពុជាបានមានប្រ សាសន៍ថា កម្មករជាង១៥.០០០នាក់ដែលបានចូលរួមក្នុងការ ដង្ហែក្បួននេះគឺគ្រាន់តែជាការគាំទ្រមួយភាគប៉ុណ្ណោះ របស់សហជីពលោកចំពោះគណបក្សកាន់អំណាចនៅក្នុងការបោះ ឆ្នោតនេះ។ លោក សំ អូន បន្តថា “ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានល្អ ធ្វើឲ្យស្ថិរភាព និងការអភិវឌ្ឍដោយសន្តិវិធី។… លោក ជា មុនី ប្រធានសហជីពសេរី កម្មករបានមានប្រសាសន៍ថា “ យើងមើលឃើញថា ភាគច្រើនក្នុង ចំណោមពួកគេគាំទ្រគណបក្សសង្គ្រោះជាតិ ដូច្នេះសហជីពរបស់យើងបានសម្រេចបោះឆ្នោតគាំទ្រគណបក្ស សង្គ្រោះជាតិ ពីព្រោះគណបក្សសង្គ្រោះជាតិបានសន្យាដំឡើង ប្រាក់ខែរបស់យើងឲ្យដល់១៥០ដុល្លារ ប្រសិនបើពួកគេឈ្នះ ឆ្នោត។ កម្មករចង់ឡើងប្រាក់ខែ ពីព្រោះពួកគេធ្វើការយ៉ាប់ណាស់ ហើយពួកគេទទួលបានប្រាក់ខែតិចពេក។ កម្មករចំនួន៥០០.០០០នាក់ នឹងបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះបក្ស នេះសន្យាដំឡើងប្រាក់ខែឲ្យពួកគេ”។…
Khuon Narim
http://www.cambodiadailykhmer.com/news/2467/