គ ជ ប បង្កើតអនុគណៈកម្មការស៊ើបអង្កេតមួយ
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសកាលពីម្សិលមិញអំពី ការបង្កើតអនុគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត បន្ទាប់ពីគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលរួមក្នុងកិច្ច ពិភាក្សាអំពីអាណតិ្តនៃការស៊ើបអង្កេតរួមគ្នានោះ។
គណបក្ស ប្រឆាំងបានលើកឡើងថា ការស្ទាក់ស្ទើររបស់ គ.ជ.ប ក្នុងការអនុញ្ញាតឲ្យមានការចូលរួមពីអន្តរជាតិ ជាមូលហេតុដែលខ្លួនធ្វើពហិការ។ គ.ជ.ប អះអាងថា ក្រុមខាងក្រៅអាចចូលរួមតែក្នុងឋានៈជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ មិនមែនជាអ្នកស៊ើបអង្កេតទេ។
ការបង្កើតអនុគណៈកម្មការនេះ បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីគណបក្សប្រឆាំង គណបក្សកាន់អំណាច និង គ.ជ.ប បានរៀបចំកិច្ចប្រជុំបិទទ្វារ ដែលបានប្រកាសថា ភាគីទាំងអស់បានព្រមព្រៀងបង្កើតគណៈកម្មការស៊ើបអង្កេតរួម។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតទៅលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប កាលពីថ្ងៃសៅរ៍ ដោយកោតសរសើរអំពីកិច្ចប្រជុំដំបូងដែលជាជំហានវិជ្ជមាន ប៉ុន្តែស្នើឲ្យមានការចូលរួមផ្ទាល់ពីអង្គការសហប្រជាជាតិជា «អាជ្ញាកណ្តាល» ក្នុងការស៊ើបអង្កេត។
លោក អ៊ឹម សួស្តី បានប្រាប់ អ្នកយកព័ត៌មានកាលពីម្សិលមិញថា គ.ជ.ប នឹងបង្កើតគណៈកម្មការមានសមាជិក ៣ នាក់ ដើម្បីគ្រប់គ្រងការស៊ើបអង្កេតលើពាក្យបណ្តឹងបោះឆ្នោត តាមលក្ខខណ្ឌរបស់គណបក្សប្រឆាំង។…
http://www.postkhmer.com/index.php/national/1-national-news/101836-2013-08-05-03-33-30