គ.ជ.ប. ប្រកាសលទ្ធផលបឋមមុនពេលដោះស្រាយពាក្យបណ្ដឹង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្រកាសលទ្ធផលបោះ ឆ្នោតបឋមនៅម៉ោង៩ព្រឹកថ្ងៃនេះ ថ្វីបើកំពុងមានការចរចារវាងគណបក្ស ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិអំពីរបៀបស៊ើបអង្កេតភាព មិនប្រក្រតីដែលគេចោទថា បានកើតមាននៅពេលបោះឆ្នោតក៏ដោយ។ គ.ជ.ប. បានលើកឡើងនៅក្នុងសេចក្តីប្រកាសមួយថា “ នៅថ្ងៃច័ន្ទ ទី១២ ខែ សីហា ឆ្នាំ២០១៣ នៅម៉ោង៩ព្រឹក គ.ជ.ប. នឹងប្រកាសលទ្ធផលបឋមនៃ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥នេះ តាមទូរទស្សន៍ និង វិទ្យុជាតិ”។ គ.ជ.ប.ក៏បានប្រកាសដែរថា ខ្លួននឹងមិន ស៊ើបអង្កេតភាពមិនប្រក្រតីដែលគណបក្សសង្គ្រោះជាតិបានលើកឡើងនោះទេ ព្រោះគណបក្សនេះមិនបានផ្ដល់ភ័ស្តុតាងគ្រប់គ្រាន់អំពីការបន្លំ បញ្ជីឈ្មោះបោះឆ្នោត និងការលួចបន្លំសន្លឹកឆ្នោត ដែលត្រូវបានចោទ មកលើគ.ជ.ប. និងគណបក្សប្រជាជនកម្ពុជានោះទេ។ សេចក្ដីប្រកាសនោះបានលើកឡើងថា “ គណបក្សសង្គ្រោះជាតិមិនបាន ផ្ដល់ភ័ស្តុតាងគាំទ្រដល់គ.ជ.ប.ទេ ព្រោះគណបក្សនេះនឹងផ្ដល់ភ័ស្តុ តាងទៅឲ្យតែគណៈកម្មាធិការពិសេសមួយ ដើម្បីស៊ើបអង្កេតពីភាពមិន ប្រក្រតី និងវាយតម្លៃផលប៉ះពាល់នៃការបោះឆ្នោតនេះតែប៉ុណ្ណោះ។ ដូច្នេះហើយ គ.ជ.ប. មិនអាចត្រួតពិនិត្យសេចក្ដីរាយការណ៍ទាំងនេះ បានទេ”។ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា លទ្ធផលនៅថ្ងៃនេះមិនរាប់បញ្ចូលការបែងចែកអាសនៈនៅក្នុងរដ្ឋសភាទេ។ លោកបានមានប្រសាសន៍ថា “ យើងនឹងមិនប្រកាសពីការបែងចែកអាសនៈទេ។ លទ្ធផលបឋមនេះនឹងប្រកាសតែចំនួនសន្លឹកឆ្នោតសរុបនៅតាម មណ្ឌលនីមួយៗប៉ុណ្ណោះ ហើយយើងនឹងរង់ចាំទទួលពាក្យបណ្ដឹងពីគណបក្សនយោ បាយ បន្ទាប់មកយើងនឹងដោះស្រាយពាក្យបណ្ដឹងទាំងនោះ មុនពេលប្រកាស លទ្ធផលចុងក្រោយជាមួយអាសនៈរដ្ឋសភា” មុនថ្ងៃទី៨ ខែកញ្ញា។…