ព្រះមហាក្សត្រឡាយព្រះហត្ថលេខាលើកលែងទោសលោកសម រង្ស៊ី
នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដានេះ ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានឡាយព្រះហត្ថលេខាលើកលែងទោសលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះបើយោងតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក សម រង្ស៊ី ដែលឡាយព្រះហត្ថលេខាដោយ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។…
http://www.postkhmer.com/index.php/online/100725-2013-07-12-09-02-42