ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កើន​​​ឡើងធៀប​​​នឹង​​​អាណត្តិមុន

គណៈ​​​កម្មា​​​ធិការ​​​ដើម្បីការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិធម៌នៅ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា (ខុមហ្វ្រែល) ដែល​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​បោះ​​​ឆ្នោត​​​ឯក​​​រាជ្យ​​​ធំ​​​បំផុត ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បានរក​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី​​​ច្រើន​​​ជាង​​​ការ​​​បោះ​​​ឆ្នោត​​​ ឆ្នាំ​​​២០០៨ប្រហែល​​​បួន​​​ដង​​​។ លោកស្រី គង់ រ៉ាវីន ជាប្រធាន​​​ក្រុម​​​អ្នក​​​សង្កេត​​​​​​ការណ៍​​​របស់​​​ខុមហ្វ្រែល​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ​​​ក្រុម​​​ការ​​​ងារ​​​របស់​​​ខុមហ្វ្រែល​​​ បាន​​​រក​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី​​​ជាង​​​មួយ​​​ម៉ឺន​​​ករណី​​​​​​តាម ​​​ការិយា​​​​​​ល័យ​​​បោះ​​​ឆ្នោត​​​នានា​​​កាល​​​ពី​​​ខែ​​​មុន​​​ ធៀប​​​នឹង​​​ចំនួន​​​២.០១២ករណី​​​ក្នុង​​​ឆ្នាំ​​​២០០៨ ទោះ​​​បី​​​ជា​​​ខ្លួន​​​មាន​​​អ្នក​​​សង្កេត​​​ការណ៍​​​នៅ​​​នឹង​​​កន្លែង​ ​​ផ្ទាល់​​​តិច​​​ជាង​​​កាល​​​ពី​​​ប្រាំ​​​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ​​​។ លោកស្រី រ៉ាវីន បានឲ្យ​​​ដឹងថា “ [ភាព​​​មិន​​​ប្រក្រតី] ធំ​​​បំផុត​​​គឺ​​​រឿង​​​អ្នក​​​បោះ​​​ឆ្នោត​​​បាត់​​​បង់​​​សិទ្ធិ​​​របស់​ ​​ខ្លួន​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ ​​​អំឡុង​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ពួក​​​គេ​​​រក​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​​​មិន​​​ឃើញ​​​ ឬបើ​​​មិន​​​ដូច្នេះ​​​ទេ​​​ ឈ្មោះ​​​របស់​​​ខ្លួន​​​ត្រូ​​​វ​​​អ្ន​​កបោះ​​​ឆ្នោត​​​​​​ផ្សេ​​ងទៀត​​​យក ​​​ទៅប្រើ​​​រួច​​​ទៅ​​​​​​ហើយ ឬ​​​បើ​​​មិន​​​អ៊ឺចឹង​​​ទេ​​​ គឺ​​​ខុស​​​ឈ្មោះ​​​​​​ ដូច្នេះ​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន”។ ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​របស់​​​ខុមហ្វ្រែល​​​ បាន​​​រក​​​ឃើញ​​​ភាព​​​មិន​​​ប្រក្រតី​​​ចំនួន​​​១០.៣៩៨​​​ករណី​​​​​​នៅ​​​ ទូ​​​ទាំង​​​ប្រទេស​​​ក្នុង​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​។ ភាព​​​មិន​​​ប្រ​​​ក្រតី​​​ច្រើន​​​បំផុត​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ ​​​មណ្ឌល​​​ធំ​​​បំផុត​​​ទាំង​​​ពីរ​​​​​​ ​​​​​​គឺ​​​មណ្ឌល​​​​​​កំពង់​​​ចាម​​​ដែល​​​មាន​​​៣.១៣៨ករណី​​​ និង​​​​​​មណ្ឌល​​​ភ្នំ​​​​​​ពេញ​​​ដែល​​​មាន​​​១.៨២២​​​ករណី​​​​​​។ លោក​​​ស្រី​​​បាន​​​បន្ត​​​ថា “ខ្ញុំ​​​គិត​​​ថា [ភាព​​​មិន​​​ប្រក្រតី​​​] ១០.០០០ករណី​​​ គឺ​​​ជា​​​បញ្ហា​​​ដ៏​​​ធំ​​​មួយ​​​ បើ​​​ប្រៀបធៀប​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​អាណត្តិ​​​មុន​​​​​ ដែល​​​មាន​​ ​ភាព​​​មិន​​​ប្រក្រតី​​​ត្រឹម២.០០០ ឬ​​​៣.០០០ ករណី​​​។ [លទ្ធ​​​ផល​​​ទាំង​​​នេះ] យើង​​​ទទួល​​​បាន​​​​​​ពី​​​៥០០០ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​តែ​​​ ប៉ុណ្ណោះ​​​”  ដោយបញ្ជាក់​​​ថា  ​​​ការិយាល័យ​​​បោះ​​​ឆ្នោតនៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​មាន​​​​​​ ចំនួន​​​​១៩.០០៩​​​។ …

http://www.cambodiadailykhmer.com/news/4408/