មន្ត្រី​​​មូល​​​ដ្ឋាន​​​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​គូស​សន្លឹក​ឆ្នោត​​​​សាក​​​ល្ប​​ង​​​សម្រាប់​ CPP

អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ខេត្ត​​​យ៉ាង​​​តិច​​​ចំនួន​​​ពីរ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មន្ត្រី​​​មូល​​​ដ្ឋាន​​​ បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​ស្នើ​​​ឲ្យ​​​ ប្រជា​​​ពល​​​រដ្ឋ​​​គូស​​​ និង​​​បោះ​​​ឆ្នោត​​​គាំទ្រ​គណ​​​បក្ស​​​ប្រជា​ ​​ជន​​​កម្ពុជា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅ​​​លើ​​​ សន្លឹក​​​ឆ្នោត​​​​សាក​​​ល្បង​​​ ដែល​​​ពួក​​​គេ​​​អះ​​​អាង​​​ថា ជា​​​ការ​ ​ហាត់​សមសម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នាថ្ងៃទី​​​២៨ ​ខែ​​​កក្កដា។ បណ្តា​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​សមា​​​ជិក​​​សភា ​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​ថា សកម្ម​​​ភាព​​​ របស់​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​គឺ​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ ហើយ​​​ក៏ ​​​ជា​​​ការ​​​​​​បំពាន​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែរ​​​ ដែល​​​គួរ​​​តែ​​​ ធានា​​​ឲ្យ​​​បាន​​​​ថា មន្ត្រី​​​រដ្ឋា​​​ភិបាល​​​ដែល​​​ភាគ​​​ច្រើន​​​ជា​ ​​សមា​ជិក​​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រក្សា​​​អព្យា​​​ ក្រឹត​​​​ភាព​​​។ មន្ត្រី​​មួយ​រូប​មកពី​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ មិន​​​បាន​​​ឯក​​​ភាព​​​ឡើយ ​ដោយ​​​លើក​​​ឡើង​​​ ថា ការ​​​ឲ្យ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​នេះ វាគ្មាន​អ្វី ​លើស​ពី​​​​ការ​ហាត់សម​​​អ្នក​​​បោះ​​​ឆ្នោត​​​ឡើយ។… លោក​ស្រី ទេព សមុនី មេឃុំគោក​ព្រីង​បាន​​​លើក​​​ឡើង​​​ថា លោក​ស្រីមាន​​​ សន្លឹក​​​ឆ្នោត​​​​សាក​​​ល្បង​​​១.០០០សន្លឹក​​​សម្រាប់​​​បង្រៀន​​​អ្នក​​​ បោះ​​​ឆ្នោត​​​ដែល​​​គាំ​​​ទ្រ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​  ប៉ុន្តែ លោក​​​ស្រី​​​បាន​​​បដិសេធ​​​​​​ការ​​​អះ​​​អាងដែល​​​ថា ប្រជា​​​ពល ​​​រដ្ឋនៅ​​​ក្នុង​​​ពិធី​នេះ​​​ត្រូវ​​​បាន​​​បង្គាប់​​​ឲ្យ​​​គូស​​  ឬក៏អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​សហ​ការ​​​ជាមួយ​​​សកម្ម​​​ជន​​​បក្ស​​​ ប្រជា​​​ជន​​​កម្ពុជា​​​ដើម្បី​​​ធ្វើ​​​រឿង​​​នេះ​​​។… លោក ទេព នីថា អគ្គលេខា​​​ធិការ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ ការ​​​បោះ​​​ឆ្នោត​​​បាន​​​លើក​​​​ឡើង​​​ថា គ្មាន​​​អ្វី​​​ខុស​​​ទេ​ដែល​ អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​អម​​​ដំណើរ​​​សកម្ម​​​ជន​​​បក្ស​​​ទៅ​​​បង្រៀន​​ ​អ្នក​​​បោះ​​​ឆ្នោត​​​ឲ្យចេះ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​ នោះ​​​។​​​​​​​​​​​​​​​ លោក ទេព នីថា ក៏​​​​​​មាន​​​ប្រសា​សន៍​​​ដែរ​​​​ថា ​លោក​​​មិន​​​បាន​​​ឃើញ​ ​​អ្វី​​​ខុស​​​នោះ​​​ទេ ​ចំពោះ​​​ការ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​ ​ល្បង​​​ដែល​​​​ប្រ​​​ជា​​ពល​​​រដ្ឋ​​​បាន​​តវ៉ា​​​កាលពី​​​ម្សិល​​​មិញ​ នោះ។ លោកបាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ដាក់​​​​សម្ពាធ​​​ ​​លើ​​​ប្រជា​​​ពល​​​រដ្ឋ​​​យ៉ាង​​ម៉េចទេ។ ពួក​​​គេ​​​ទៅ​​​ដើម្បី​​​ទាក់​​ ​ទាញ​​​អ្នក​​​គាំទ្រ និង​​​បង្ហាញ​​​ប្រជា​​​ពលរដ្ឋ​​​ឲ្យ​​​​​ពី​​​របៀប​​ ​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​ឲ្យ​បាន​ត្រឹម​ត្រូវ”។…

Khuon Narim and Zsombor Peter
http://www.cambodiadailykhmer.com/news/2198/