លោកហ៊ុន សែន និងលោកសម រង្ស៊ីគ្រោងជួបគ្នាជាថ្មីទៀត
វ៉ាស៊ីនតោន — ក្រុមមេដឹកនាំគណបក្សនយោបាយទាំងពីរគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកសម រង្ស៉ីគ្រោងនឹងជួបប្រជុំគ្នាដើម្បីព្យាយាមបន្តដោះស្រាយបញ្ហាជាប់ គាំងនយោបាយក្រោយការបោះឆ្នោត។ លោកសុខ ខេមរានៃវីអូអេពីរដ្ឋ ធានីវ៉ាស៊ីនតោន បានរាយការណ៍មកថា លទ្ធផលនៃជំនួបរវាងមន្ត្រីគណបក្ស ទាំងពីរនិងការបន្តកិច្ចចរចាទៅមុខទៀតទំនងជាអាចធ្វើឲ្យគណបក្ស ទាំងពីរ មានលទ្ធភាពទម្លុះទម្លាយភាពទល់ច្រកក្នុងការបង្កើតសភាថ្មីនិង រដ្ឋាភិបាលថ្មីនៅពេលខាងមុខបាន។ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិដឹកនាំដោយលោកសម រង្ស៉ី និងក្រុមមេដឹក នាំរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងជួបប្រជុំគ្នាលើកទី៣បន្តទៀតនៅព្រឹកថ្ងៃអង្គារនេះ នៅឯវិមានរដ្ឋសភាក្នុងបំណងព្យាយាមស្វែងរកដំណោះស្រាយបញ្ចប់ការជាប់ គាំងនយោបាយ។ នេះជាការអះអាងរបស់លោកសម រង្ស៉ីប្រាប់កម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃច័ន្ទ។ «អ្នកសារព័ត៌មានមិនទាន់បានដឹងឮទេ តែយើងទើបបានសម្រេចអម្បាញមិញ ជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា យើងនឹងជួបគ្នាទៀត»។…
http://khmer.voanews.com/content/sam-rainsy-and-hun-sen-plan-next-meeting/1751087.html