លោក សម រង្ស៊ី បកស្រាយពីការចរចាបែងចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជា
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅព្រឹកថ្ងៃពុធនេះ បកស្រាយលម្អិតពាក់ព័ន្ធនឹងកិច្ចជួបប្រជុំបែងចែកអំណាចជាមួយ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ថាជាការរៀបចំបណ្តោះអាសន្ន ដើម្បីដោះស្រាយបញ្ហា និងស្វែងរកការពិតជូនម្ចាស់ឆ្នោតតែប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញានេះ លោក សម រង្ស៊ី ថ្លែងថា ការចរចាតំណែងក្នុងរដ្ឋសភា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា គឺគ្រាន់តែជាការសុំឲ្យមានតុល្យភាពអំណាច និងបញ្ជាក់ពីជោគជ័យរបស់គណបក្សឈ្នះឆ្នោតទាំងពីរតែប៉ុណ្ណោះ។ លោកបន្ថែមថា ការចរចាសុំតុល្យភាពអំណាចនេះ គឺធ្វើឡើងជាបណ្តោះអាសន្ន ដើម្បីរក្សាស្ថិរភាពនយោបាយ ឈានទៅរកការដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ ភាពមិនប្រក្រតីនៃការបោះឆ្នោត និងស្វែងរកការពិតជូនម្ចាស់ឆ្នោត។…
តាំង វីដា និង ស៊ុន ណារិន
http://vodhotnews.com/16364