លោក ស ខេង គោរពសន្យានឹងអ្នក ព្រៃវែង កម្រិតណា?
ភ្នំពេញៈ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតពីថ្ងៃអាទិត្យរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក ស ខេង បានសន្យាផ្តល់ប្រាក់ផ្ទាល់ខ្លួនលោកជួយដល់ប្រជាជនក្រីក្រ ក្នុងខេត្ត ព្រៃវែង ឲ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។
ការសន្យានេះត្រូវមើលឃើញដោយក្រុមសង្កេតការណ៍ថាជាទម្រង់នៃ «ការទិញសំឡេងឆ្នោត» ដើម្បីបង្កើនការគាំទ្រនៅក្នុងខេត្តជា «សមរភូមិប្រកួតប្រជែង» ខ្លាំងជាមួយគណបក្សសង្គ្រោះជាតិ។
ខេត្ត ព្រៃវែង ធ្លាក់ពី ៧ អាសនៈ ទៅ ៥ អាសនៈ ប៉ុន្តែ គណបក្សប្រជាជននៅតែដឹកនាំប្រទេស។ ដូច្នេះ តើការសន្យាផ្តល់ប្រាក់ ១០ ម៉ឺនរៀលសម្រាប់ស្រ្តីមានផ្ទៃពោះនិង ២០ម៉ឺនរៀលសម្រាប់ការធ្វើបុណ្យសពនិងរហូត ៥០ ម៉ឺនទៅប្រជាជនណាដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅដែលមានជំងឺនិងត្រូវការព្យាបាលនៅមន្ទីរពេទ្យ តើអាចជួយបានរហូតដែរទេ?
លោករដ្ឋមន្រ្តីដែលបានឈ្នះអាសនៈនៅខេត្ត បាត់ដំបង កាលពីថ្ងៃ អាទិត្យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្ត ព្រៃវែង ជាស្រុកកំណើតលោកមិនអាចទាក់ទងបានទេ។
ដោយបានចោទជាសំណួរដូចគ្នាមន្រ្តីខុទ្ទកាល័យរបស់លោក ជាវ មង្គល និង ចៅ សុធី បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក ឈាង ម៉ាប់ អាយុ ៤១ ឆ្នាំជាអ្នកភូមិនៅស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង បានថ្លែងថា លោកបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិពីព្រោះគាត់មិនជឿគណបក្ស ប្រជាជនកម្ពុជាទៀតទេ។…
http://www.postkhmer.com/index.php/national/1-national-news/101616-2013-07-31-03-17-21