សមាជិកសភាគណបក្សសង្គ្រោះជាតិធ្វើពហិការកិច្ចប្រជុំរដ្ឋសភា
កាលពីម្សិលមិញ សមាជិកសភាបក្សសង្គ្រោះជាតិបានស្បថនៅមុខប្រាសាទអង្គរវត្តថា ខ្លួននឹងធ្វើពហិការសម័យប្រជុំបើករដ្ឋសភានៅថ្ងៃនេះ ហើយ សន្យាថា “មិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋឡើយ”។ ដោយគណបក្ស ប្រឆាំងស្ថិតនៅក្នុងខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះជាផ្លូវការនូវសំឡេងភាគច្រើន នៃអាសនៈរដ្ឋសភាទាំង១២៣ បាននិយាយថា សមាជិកសភា៦៨រូប របស់ខ្លួននឹងចូលរួមសម័យប្រជុំបើករដ្ឋសភានៅព្រឹកនេះ ព្រម ទាំងចូលរួមពិធីស្បថចូលកាន់តំណែង ដែលគ្រោងធ្វើនៅរសៀលថៃ្ងនេះ នៅព្រះបរមរាជវាំង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី មេដឹកនាំគណ បក្សប្រឆាំង បានចរចាគ្នារយៈពេលពីរថ្ងៃ កាលពីដើមសប្តាហ៍មុន នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាលើកចុងក្រោយ ដើម្បីបំបែកភាព ទាល់ច្រកក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ដែល បក្សទាំងពីរអះអាងថា បានឈ្នះរៀងៗខ្លួន។ ប៉ុន្តែ ដោយការចរចា ទាំងនោះបានជាប់គាំងដោយសារការទាមទាររបស់ គណបក្សប្រឆាំងឲ្យមានការស៊ើបអង្កេតដោយឯករាជ្យលើភាពមិនប្រក្រតី ដែលកើតមាននៅថ្ងៃបោះឆ្នោតនោះ គណបក្សសង្គ្រោះជាតិបាននាំសមាជិក សភាពជាប់ឆ្នោតទាំង៥៥រូបរបស់ខ្លួន និងសមាជិកសភាប្រាំបីនាក់ទៀត ដែលខ្លួនអះអាងថា គួរតែបានជាប់ឆ្នោតដែរនោះ ទៅក្រុងសៀមរាប កាលពីចុងសប្តាហ៍នេះ ហើយមានគម្រោងឲ្យពួកគេស្នាក់នៅទីនោះ រហូតដល់ថ្ងៃអង្គារ។…
Hul Reaksmey and Zsombor Peter
http://www.cambodiadailykhmer.com/news/5665/