សម្តេច​ហ៊ុន​សែន​៖ គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ក្រុមការងារ ចរចា​ជាមួយ​បក្សប្រឆាំង​

ភ្នំពេញ: ទី​បំផុត​ទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ប្រកាស នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ដែល​ឈ្នះ​ការបោះឆ្នោត បាន​បង្កើត​ក្រុមការងារ​មួយ ដែល​មាន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក សុខ អាន និង​លោក សាយ ឈុំ ដើម្បី​ចរចា សម្របសម្រួល​ជាមួយ​លោក​សម​រង្ស៊ី និង​លោក កឹម​សុខា​។​
ក្នុង ​ពេល​ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្ទឹងមានជ័យ នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៣ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ក្រុម​ការងារ​នោះ នឹង​សម្របសម្រួល​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​សម្របសម្រួល​លើ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៅក្នុង​រដ្ឋសភា​។​​ សម្តេច​ន​យក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បដិសេធ​នឹង​ដំណឹង​ដែល​គេ​ផ្សព្វផ្សាយ​ក្នុង​ហ្វេ​សប៊ុក ដែលថា សម្តេច បាន​ចាកចេញ​ទៅ​ក្រៅប្រទេស ហើយ​ថា មាន​យោធា​ទៅ​ឡោមព័ទ្ធ​ផ្ទះ​សម្តេច ដើម្បី​ចាប់​ឃុំខ្លួន​សម្តេច ជា​ដើម​នោះ គឺជា​ការ​មិន​ពិត​ទេ​។​…

http://www.cen.com.kh/localnews/show_detail/19?token=N2E5NGRjNT