សម រង្ស៊ី វិល​មក​វិញ​ដោយ​មាន​ការ​ការពារ​និង​ស្វាគមន៍​ពី​មនុស្ស​រាប់​ម៉ឺន​នាក់

ភ្នំពេញៈ កង​កម្លាំង​នគរបាល​នឹង​ត្រូវ​ដាក់​ពង្រាយ​ជា​ពិសេស នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​នៅ​ជុំវិញ​រាជធានី នៅ​ថ្ងៃ​សុក្រ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ដោយ​សារ​មាន​មនុស្ស​ប្រមាណ​៤​ម៉ឺន​នាក់​នឹង​ទៅ​ទទួល​ស្វាគមន៍ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក សម រង្ស៊ី បាន​ទទួល​ការ​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដែល​លើក​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ និង​ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នេះ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា។ មួយ​ថ្ងៃ​ក្រោយ​មក លោក​សម រង្ស៊ី បាន​ប្រកាស​តាម Facebook ថា លោក​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ វេលា​ម៉ោង ៩ និង ០៥ នាទី​ព្រឹក តាម​ជើង​យន្តហោះ Thai Airways។ យោង​តាម​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ ២ ម៉ឺន នាក់ ត្រូវ​បាន​រំពឹង​ថា នឹង​ទៅ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី នៅ​អាកាសយានដ្ឋាន នៅ​ពេល​លោក​មក​ដល់ ដោយ ២ ម៉ឺន​នាក់​ទៀត នឹង​រង់ចាំ​ជួប​លោក​នៅ​សួន​សេរីភាព។… ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ព្រះ​មហាក្សត្រ​លើក​លែង​ទោស លោក សម រង្ស៊ី លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ដើម្បី​ធានា​ថា រយៈ​ពេល ៩ ថ្ងៃ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​នៅ​សល់ ត្រូវ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​មាន​វត្តមាន​លោក សម រង្ស៊ី​។ លោក​បាន​បញ្ជាក់​ថា៖ «ចាប់​ពី​ថ្ងៃ​ទី២០ ដល់​២៦ ខែ​កក្កដា យើង​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត … មាន ២៤ ខេត្ត ប៉ុន្តែ​ផ្តោត​លើ​១៥ ខេត្ត​»។ លោក​បាន​បន្ថែម​ថា គណបក្ស​មាន​បំណង​ផ្តោត​លើ​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ​ព្រម​ទាំង​ខេត្ត​នៅ​ភាគ​ខាង​លិច។…

មាស សុខជា Shane Worrell និង វង្ស សុខេង
http://www.postkhmer.com/index.php/national/1-national-news/100760-2013-07-15-03-42-27