អាម៉េរិក គាំទ្រ មហាបាតុកម្ម តែជំរុញមិនឲ្យ មានអំពើហិង្សា

ភ្នំពេញ៖ លោក សន ម៉ាកឃិនថុស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូត សហរដ្ឋអាម៉េរិក ប្រចាំ នៅកម្ពុជា បានថ្លែងថា ខ្លួនគាំទ្រឲ្យមាន មហាបាតុកម្ម ដែលដឹកនាំ លោកសម រង្ស៊ី ប៉ុន្តែក៏អំពាវនាវ មិនឲ្យមានអំពើហិង្សា កើតឡើងដែរ ហើយមិនតែប៉ុណ្ណោះ ក៏ជំរុញដល់គណបក្ស កាន់អំណាច និងប្រឆាំងរកដំណោះស្រាយ ដោយសន្តិ វិធីផងដែរ។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្នុងជំនួបស្រស់ស្រូបអាហារ ថ្ងៃត្រង់មួយនា ថ្ងៃទី៣០ ខែសីហា ឆ្នំា២០១៣ នៅរាជធានីភ្នំពេញ លោក Sean McIntosh បានបញ្ជាក់ថា “ការធ្វើបាតុកម្មនេះគឺវាមិនមែនជា ការអាក្រក់នោះទេ វាជាមធ្យោបាយសម្រាប់ ឲ្យប្រជាជនសំដែងនូវអ្វី ដែលមានក្នុងខ្លួនរបស់ពួកគេ .... វាជាមធ្យោបាយ មួយល្អក៏ប៉ុន្តែ កុំឲ្យវាក្លាយទៅជា អំពើហិង្សា....តែយ៉ាងណាក្តី សំខាន់ភាគីទាំងពីរ ត្រូវឡើងតុចរចារដើម្បី ដោះស្រាយបញ្ហាហ្នឹង អានេះវាចំណុចសំខាន់ សម្រាប់ប្រទេស ប្រជាធិបតេយ្យ” ។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សចាញ់ឆ្នោតបាន អះអាងថា ការបោះឆ្នោតដែលបានប្រព្រឹត្តឡើង កាលពី ថ្ងៃទី២៨ ខែកក្កដា កន្លងទៅមិនមានភាព ប្រសើរឡើយ ហើយថាការបោះឆ្នោតនោះមិនឯករាជ្យ និងលួចបន្លំសន្លឹក ឆ្នោត អ្វីជាដើម ដូច្នេះហើយបានជា គណបក្សនេះចង់ដឹកនាំធ្វើមហាបាតុកម្ម ដើម្បីប្រឆាំងនឹងលទ្ធផលឆ្នោត ទាំង នោះ ។...

http://www.dap-news.com/2011-06-14-02-39-55/71167-2013-08-30-08-22-44.html