អ្នក​នៅ​ទីលាន​ប្រជាធិបតេយ្យ​បារម្ភ​ពេល​មាន​ការ​ប៉ះ​ទង្គិច

ភ្នំពេញៈ ភាព​ស្ងៀម​ស្ងាត់​បាន​កើត​មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ ជា​ទី​ដែល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​រាប់​ពាន់​នាក់ បាន​ស្នាក់​អាស្រ័យ​បន្ទាប់​ពី​ការ​ធ្វើ​មហា​បាតុកម្ម​របស់​ពួក​គេ​នៅ ថ្ងៃ​ដំបូង​។ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​រំខាន បន្ទាប់​ពី​បាន​ឮ​ព័ត៌មាន​ពី​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​កង​ កម្លាំង​របស់​រដ្ឋាភិបាល និង​ក្រុម​អ្នក​តវ៉ា នៅ​ម្តុំ​ស្ពាន​អាកាស​ក្បាល​ថ្នល់ ដែល​បាន​បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស​ធ្ងន់។ ក្នុង​ករណី​មួយ មាន​បុរស​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ បាន​ឈប់​នៅ​ក្រោម​ភ្លើង​ភ្លឹប​ភ្លែតៗ​នៅ​តាម​ផ្លូវ​នៅ​ប៉ែក​ខាង​លិច ទីលាន​ប្រជាធិបតេយ្យ ហើយ​បាន​និយាយ​រៀបរាប់​លម្អិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​គាំទ្រ ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ក្រុម​តូច នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់​។ គេ​បាន​ឮ​សំឡេង​នៅ​ទី​ងងឹត ខណៈ​ដែល​ភាព​តាន​តឹង បាន​រីក​រាលដាល ហើយ​ភាព​ស្លន់​ស្លោ និង​ការ​ប៉ះ​ទង្គិច​គ្នា​ក៏​បាន​កើត​ឡើង។ បើ​ទោះ​បី​ខណៈ​ដែល​ក្រុម​អ្នក​រៀបចំ​ការ​តវ៉ា បាន​ប្រញាប់​ប្រញាល់​ទៅ​ផ្លូវ​ដែល​មាន​ដាក់​របាំង​នៅ​ជុំវិញ​ទីលាន នោះ​ក៏​ដោយ ក៏​ពាក្យ​ចចាម​អារ៉ាម បាន​លេច​ឮ​ថា ក្រុម​អ្នក​តវ៉ា នឹង​ត្រូវ​គេ​បណ្តេញ​ចេញ​ដោយ​អំពើ​ហិង្សា ដោយ​មាន​ប៉ាញ់​កាណុង​ទឹក ឬ​ត្រូវ​បង្ក​ភេរវកម្ម​ដោយ​ក្រុម​ជន​ពាល​ដែល​គេ​ជួល​ក្តី ក៏​ក្រុម​អ្នក​តវ៉ា​នៅ​តែ​រក្សា​ភាព​ស្ងប់​ស្ងាត់។ បន្ទាប់​ពី​ដឹង​ពី​អំពើ​ហិង្សា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​មាន​ប្រសាសន៍​ថា៖ «យើង មាន​ការ​សោក​ស្តាយ​ដែល​មាន​មនុស្ស​ស្លាប់​។ ប៉ុន្តែ​យើង​ត្រូវ​តែ​ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ យើង​ត្រូវ​តែ​រក្សា​ការ​តវ៉ា​ដោយ​សន្តិវិធី»។ សម្តី​របស់​លោក ដែល​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​តូច​មួយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ជុំវិញ​ លោក ឲ្យ​មាន​ការ​រួប​រួម​សាមគ្គី​គ្នា។…

ឃុត សុភចរិយា និង Shane Worrell
http://www.postkhmer.com/index.php/national/1-national-news/104023-2013-09-17-03-32-12