អ្នក​បើក​បរ​យាន​យន្ត​នឹង​មិន​ទទួល​​ការ​ផាក​ពិន័យ​ឡើយ នៅ​​មុន​ថ្ងៃ​បោះ​ឆ្នោតជាតិមក​ដល់​

នក​បើក​បរ​យានយន្ត​ នឹង​បើក​បរ​ដោយ​ភាព​ងាយ​ស្រួល​នៅ​ប៉ុន្មាន​សប្ដាហ៍​​ទៀត​ព្រោះ​​នគរបាល​ ចរាចរក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ផ្ដោត​លើ​ការ​សម្រួល​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​​ នៃ​យាន​យន្ត​នានា​មុន​ថ្ងៃ​បោះ​ឆ្នោត​ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជាជាង​ផាក​ពិន័យ​អ្នក​ធ្វើ​ដំណើរ​ណា​ដែល​រំលោភ​ច្បាប់​ចរាចរណ៍។ នៅ​​ទូទាំង​​រាជធានី​កាលពី​ម្សិលមិញ នគរ​បាល​ចរាចរបាន​ចាប់​ផ្ដើម​​តួនាទី​ថ្មី​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ ​ការ​កក​ស្ទះ​ចរា​ចរណ៍​ឲ្យ​មានកម្រិត​តិច​តួច​ ដោយ​មិន​ផាក​ពិន័យ​ទាំង​ ផ្លូវការ និង​មិន​ផ្លូវ​​​ការ​។ មន្ត្រី​នគរបាល​ចរាចរ​ម្នាក់​​ឈរ​ជើង​ក្បែរ​​ស្ថានទូត​បារាំង ដែលបាន​​ បដិសេធ​មិន​ប្រាប់​ឈ្មោះ​ដោយ​សារ​តែ​ខ្លាច​មាន​លទ្ធផល​មិន​ល្អ​ចំពោះ​​ការ​ និយាយ​ជាមួយ​អ្នក​យក​ព័ត៌មាន​បាន​និយាយ​ថា​​“ មន្ត្រី​ថ្នាក់​​លើ​​បាន​ ប្រាប់​យើង​មិន​ឲ្យ​ផាក​ពិន័យ​នរណា​ម្នាក់​ឡើយ​ រហូត​ដល់​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​បញ្ចប់​”។… នៅ​ចំណុច​ប្រសព្វ​ដ៏​មមាញឹក​មួយ​ក្បែរ​ផ្សារ​ថ្មី​ គេ​បាន​ឃើញ​មន្ត្រី​ ម្នាក់​កំពុង​បង្ហាញ​ទិស​ដល់​អ្នក​បើក​បរ​យាន​យន្ត​​ ប៉ុន្តែ បាន​ធ្វើ​ ព្រងើយ​កន្តើយ​អ្នក​បើក​បរ​ដែល​បើកបរ​​បញ្ច្រាស​ទិស​ និង​មិន​ពាក់​មួក​សុវត្ថិភាព។ លោក ហេង ចាន់ធារី ប្រធាន​នគរបាល​ចរាចររាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​សព្វ ​ថ្ងៃ​មិន​បាន​ផាក​ពិន័យ​អ្នក​បើកបរ​បំពាន​ច្បាប់​នៅ​តាម​ផ្លូវ​ឡើយ​។ លោក​បាន​លើក​ឡើង​ថា ការ​សម្រេច​ចិត្ត​នេះ​​គឺ​ដោយ​សារ​តែ​ផ្តល់​​អាទិភាព​ ដល់​​​​ការ​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត។…

Phorn Bopha
http://www.cambodiadailykhmer.com/news/1917/