អ្នកនាំពាក្យ GMAC៖ ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានប្រកាសផ្អាកនាំទំនិញកាត់ដេរពីកម្ពុជា
អ្នកកម្មង់ទិញសម្លៀកបំពាក់ពីកម្ពុជាមួយចំនួនបានជូនដំណឹងមកខាងរោងចក្រកាត់ដេរនៅកម្ពុជា ដោយស្នើឲ្យមានការផ្អាកការដឹកជញ្ជូនទំនិញវាយនភណ្ឌនៃវិស័យកាត់ដេរ ទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក ដោយសារតែឥទ្ធិពលនៃវីរុស កូវីដ-១៩។ ការលើកឡើងដូច្នេះ គឺធ្វើឡើងបន្ទាប់ពីកម្ពុជាទើបតែទទួលបានវត្ថុធាតុដើមជាថ្មីពីប្រទេសចិន ក្រោយរោងចក្រមួយចំនួនមានការអាក់ខានផលិតដោយសារចិនជាប់ដៃប្រយុទ្ធនឹងវីរុសកូវីដ-១៩។ …